.jpg)
ប្រសិនបើអ្នកចង់ផឹកភេសជ្ជៈកូឡា, រក្សាចំនួនដែលអ្នកផឹកអោយតិចជាងមួយលីត្រនៃភេសជ្ជៈ Cola ឬតិចជាងមួយកំប៉ុងនៃភេសជ្ជះប៉ូកម្លាំង។ វាគឺសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះចំពោះការផឹកទឹក ទឹកដោះគោ ទឹកផ្លែឈើអោយបានគ្រប់គ្រាន់។ ភេសជ្ជៈទាំងនេះមិនគួរត្រូវបានជំនួសដោយភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីននោះទេ។
ផលវិបាកនៃជាតិកាហ្វេអ៊ីនចំពោះស្ត្រីមានផ្តៃពោះ
វាជាការល្អបំផុតដើម្បីកំណត់បរិមាណភេសជ្ជះដែលមានជាតិកាហ្វេអ៊ីន(caffeine)ក្នុងអំឡុងពេលមានផ្ទៃពោះ។ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនរួមមានកាហ្វេ តែ ភេសជ្ជៈ Cola និងភេសជ្ជៈមួយចំនួនផ្សេង ទៀតរួមទាំងភេសជ្ជៈពូវកម្លាំងផងដែរ។ជាតិកាហ្វេអ៊ីនច្រើនពេកមានផលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទរបស់អ្នកនិងអាចធ្វើឱ្យអ្នកឆាប់ខឹងនិងឆេវឆាវ ហើយធ្វើឱ្យមិនងងុយគេង។ជួនកាលវាអាចបណា្ខលឱ្យបេះដូងដើរញាប់ផងដែរ។
- ប្រហែលម្នាក់ក្នុងចំណោមប្រាំនៃអ្នកមានផ្ទៃពោះត្រូវបានកត់សម្គាល់ថាបានរលូតកូន។
- ភេសជ្ជះ ដែលមានបរិមាណនៃជាតិកាហ្វេអ៊ីនខ្ពស់អាចធ្វើឱ្យមានការរលូតកូនច្រើនជាង។
- បរិមាណតិចតួចនៃជាតិកាហ្វេអ៊ីនទំនងជាមិនបង្កអោយមានការរលូតនោះទេ។
- គ្រប់ស្ត្រីមានផ្ទៃពោះមាន3%ទៅ5%អាចបង្កអោយទារកមិនគ្រប់លក្ខណះ។ប៉ុន្តែមិនបានបង្ហាញអោយឃើញថាស្ត្រីដែលញុំកាហ្វេអ៊ីនបង្កកំនើតកូនមិនគ្រប់លក្ចណះនោះនៅឡើយទេ៕
No comments:
Post a Comment