Thursday, August 29, 2013

​បូស​ថ្លើម​គួរ​ព្យាបាល​ដូចម្តេចខ្លះ​?

ការប្រើប្រាស់​ថ្នាំ​
​ជំងឺ​បូស​ថ្លើម​ដែល​មិន​បាន​ព្យាបាល​អាច​បង្ក​ទៅ​ជា​គ្រោះថ្នាក់​ដល់​ជីវិត​បាន​ដោយសារ​តែ​ផលវិបាក​របស់​វា​ដូចជា បាក់តេរី​បញ្ចេញ​ជាតិពុល​ក្នុង​ឈាម (Sepsis), Empyema, ឬ​រលាក​ស្រោមពោះ​ដោយសារ​តែ​បូស​ធ្លាយ​ចូលទៅក្នុង​ស្រោម​សួត ឬ​ប្រហោង​ស្រោម​ពោះ និង​អាច​បង្ក​រលាក​ដល់​ប្រហោង​ពោះ​ខាងក្រោយ​ទៀត​ផង​។ ការព្យាបាល​គយរ​តែ​មាន​ការចុះ​បង្ហូរ​ខ្ទុះ​ពី​ខាងក្រៅ​ស្បែក​ចូលទៅ ឬ​វះកាត់​តែ​។​

​វិធី​ព្យាបាល​អា​ការៈឈឺ​បំពង់ករ​ដោយ​ខ្លួនឯង​

តើ​អ្នក​កំពុងតែ​មាន​អា​ការៈឈឺ​បំពង់ករ​មែន​ទេ​? តើ​វា​ពិបាក​ក្នុងការ​លេបទឹកមាត់​ណាស់​មែន​ទេ​? អាការៈ​នេះ​អាច​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​ផ្តាសាយ​ហើយ​។ រោគសញ្ញា​នៃ​អា​ការៈឈឺ​បំពង់ករ​ដែល​កើតមាន​ជា​ញឹកញាប់​នោះ​មានដូចជា ក្រហាយ​, រមាស់ និង​ឈឺចាប់​ក្នុង​បំពង់ករ​ដែល​អាច​អោយ​ពិបាក​ដល់​ការ​លេបទឹកមាត់ និង​និយាយ​។ មាន​មូលហេតុ​ច្រើនណាស់​ដែល​បណ្ត​ល​អោយមាន​បញ្ហា​នេះ​កើតមានឡើង ហើយ​ក្នុងនោះ​ភាគច្រើនបំផុត​គឺ​មាន​វត្តមាន​បាក់តេរី ឬ​វី​រ៉ុស​ជា​អ្នកបង្ករោគ​។ បញ្ហា​ផ្សេងៗ​ទៀត​មាន​ដូចជា បំពង់ករ​ស្ងួត​ពេក និង​ជក់បារី​ជាដើម​។ វា​ក៏​ប្រហែលជា​អាច​ទាក់ទង​នឹង​ប្រតិកម្ម​អាឡែ​ហ្ស៊ី​មួយចំនួន​ទៀត​ផង​ដែ​រ​។​

Monday, August 19, 2013

ស្មាន់ ទីទុយ អណ្តើក

មានស្មាន់មួយ ទីទុយមួយ អណ្តើកមួយ យកគ្នាជាសំលាញ់ តែងពឹងពាក់គ្នាទៅវិញទៅមក ។ ថ្ងៃមួយស្មាន់ចេញទៅរកស៊ីក៏ជាប់អន្ទាក់ព្រានព្រៃ ។ ទីទុយ និង អណ្តើកបាត់ស្មាន់យូរពេក នាំគ្នាដើររកលុះដល់ជាយព្រៃ ក៏ស្រាប់តែឃើញស្មាន់ជាប់អន្ទាក់ ទើបស្ទុះចូលទៅសួរថា

-             សំលាញ់ ! ហេតុអ្វីក៏អ្នកដើររកស៊ីមិនមើលអន្តរាយ មកឲ្យជាប់អន្ទាក់គេយ៉ាងនេះ ?
               ស្មាន់ក៏ឆ្លើយ ៖
-             ឳ ! សំលាញ់អើយ អញនេះបានជាខុសហើយ ចូរសំលាញ់គិតកែខៃយ៉ាងណាឲ្យអញផងចុះ ។

Friday, August 16, 2013

រឿង​សត្វ​សំពោច​និង​មាន់​ចែ

មាន​សត្វ​សំពោច​មួយ​ដើរ​ទៅ​ឃើញ​មាន់​ចែ​ទំ​លើ​ប្រគាប​ឈើ​មួយ ហើយ​សំពោច​នោះ​ចង់​ស៊ី​មាន់​ទើប​និយាយ​ជា​កលឧបាយ​កុហក​ថា "​នែ​មាន់​ចែ​ជា​សំឡាញ់​!​ អើយ​ឥឡូវ​អញ​កាន់​ព្រះ​អាជ្ញា​ ព្រះ​ជាម្ចាស់​ទ្រង់​ត្រាស់​ឲ្យ​ប្រកាស​ប្រាប់​អស់​បណ្តា​ពួក​សត្វ​ដែល​ជា​ ពៀរ​សត្រូវ​នឹង​គ្នា​នោះ​ថា​ឲ្យ​ព្រម​ព្រៀង​នឹង​គ្នា​ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​កុំ​ឲ្យ​មាន​សត្វ​ណា​យាយី​គ្នា​ឡើយ នែ​មាន់​ចែ​ យើង​បាន​សុខ​សប្បាយ​ហើយ​ ព្រោះ​ព្រះ​ជា​ម្ចាស់​លោក​ប្រោស​តាំង​ច្បាប់​ថ្មី​ថា ឲ្យ​យើង​ជា​នឹង​គ្នា​ ឥឡូវ​នេះ​ខ្ញុំ​យល់ថា បា​ឯង​ក៏​មក​ជា​សំឡាញ់​ដូច​បង​ប្អូន​គ្នា​ពិត​ៗ ចូរ​ឯង​ចុះ​មក​ឲ្យ​គ្នា​ឱប​ថើប​​ជា​ការ​មេត្រី​បន្តិច​ទៅ​អេះ​" ។

រឿង​ខ្មោច​ចូល​ដប​

មានខ្មោច​ប្រុស​មួយ​ ​អាស្រ័យ​ក្នុង​ទី​មួយ​បាន​ឃើញ​ប្រពន្ធ​អ្នក​ចំការ​ម្នាក់​ ​កើត​កួច​ចិត្ត​ប្រតិព័ទ្ធ​ស្រឡាញ់​នាង​នោះ​ ​លុះ​ណា​ប្ដី​នាង​មិន​នៅ​ ​អា​ខ្មោច​នោះ​វា​ប្លែង​កាយ​និមិ្មត​ជា​រូប​ប្តី​នាង​​​ ​ទៅ​ដេក​នឹង​នាង​នោះ​ៗ​ក៍​សំគាល់​ជា​ប្តី​របស់​អាត្មា​ ​មិន​ដឹង​ជា​ខ្មោច​ប្លែង​ឡើយ​ ​ព្រោះ​ដូច​គ្នា​ណាស់​។​
ឯខ្មោច​នោះ​តែ​បាន​ឱកាស​ ​គឺ​អ្នក​ចំការ​មិន​នៅ​ហើយ​ ​វា​ក៍​តែង​ប្លែង​កាយ​ជា​រូប​ប្តី​មក​ដេក​នៅ​នឹង​នាង​ ជា​រឿយ​ៗ

ទម្លាប់​អាក្រក់​តែ​ល្អ​ចំពោះ​សុខភាព​

មនុស្ស​គ្រប់គ្នា​តែងតែ​មាន​ទម្លាប់​មិនល្អ មិន​ខ្វល់​ថា​យើង​ខំព្យាយាម​ចៀស​យ៉ាងណា​ក៏​មិន​អាច​គេចផុត​ពី​ទម្លាប់​មិន​ល្អ​នេះ​បាន​ដែរ​។ ពិតណាស់ ទម្លាប់​អាក្រក់​មួយចំនួន​ល្អ​ចំពោះ​សុខភាព​យើង​ដែរ​។ ខាងក្រោម​នេះ​គឺជា​ទម្លាប់​អាក្រក់​មួយចំនួន​ដែល​នឹង​នាំអោយ​មាន​ការផ្លាស់ប្តូរ​ជីវិត​របស់​អ្នក​បាន​។​

​ការ​ទំពា​រស្ករ​កៅស៊ូ​៖ ការ​ទំពា​រស្ករ​កៅស៊ូ​គឺ​ជា​ទម្លាប់​មួយ​ល្អ​ចំពោះ​សុខភាព ព្រោះ​វា​ជួយ​បង្កើន​ថាមពល​នៃ​ការចងចាំ និង​សម្អាត​ធ្មេញ​បាន​ស្អាត​ល្អ​។

អាការៈរបស់ជម្ងឺមហារីកថ្លើម

អាការៈមហារីកថ្លើមដំណាក់កាលដំបូងមិនសូវមានភាពច្បាស់លាស់ទេ ភាគច្រើនគឺបង្ហាញឲ្យឃើញនូវអាការៈក្នុងដំណាក់កាលកណ្តាល និងចុងក្រោយ។ ក្នុងជីវភាពប្រចំាថ្ងៃ ភាគច្រើនគឺខកពេល និងមានភាពព្រងើយកន្តើយនូវអាការៈមហារីកថ្លើមដំណាក់កាលដំបូង ចំាដល់ពេលពិនិត្យរួចក៏ជួបប្រទះកើតមានជម្ងឺមហារីកដំណាក់កាលចុងក្រោយបាត់ទៅហើយ។ ដូច្នេះរោគសញ្ញា និងអាការៈមហារីកថ្លើមមានការបង្ហាញឲ្យឃើញអ្វីខ្លះ?
 

ការបង្ហាញឲ្យឃើញនូវរោគសញ្ញានិងអាការៈមហារីកថ្លើម

Monday, August 12, 2013

និយមន័យ «ស្រវឹង» & មិនអាចបង្អង់យូរ

​ស្វែងយល់​អំពី​រោគសញ្ញា​ជំងឺ​ក្រិន​ថ្លើម

ជំងឺ​ក្រិន​ថ្លើម​គឺជា​ស្ថានភាព​ជំងឺ​មួយ​ប្រភេទ​ដែល​សាច់​ថ្លើម​របស់​អ្នក​ប្រែ​ក្លាយទៅជា​សន្លាក ។ ថ្លើម​គឺជា​សិរី​រាង្គ​ដ៏​ធំ​ជាង​គេ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ពោះ​ផ្នែក​ខាងស្តាំ ។ ថ្លើម​មាន​តួនាទី​សំខាន់ៗ​ជាច្រើន​ដូចជា ចំរោះ​សារជាតិ​ពុល​ដែល​មាន​គ្រោះថ្នាក់​ចេញពី​ក្នុង​ខ្លួន លាង​ឈាម និង​ផលិត​សារធាតុ​ដែល​ជំនួយ​ដល់​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​សំខាន់ៗ ។​

​ជំងឺ​ក្រិន​ថ្លើម​កើតឡើង​ដោយសារ​តែ​ថើ្ល​ម​មាន​ការខូចខាត​ជា​លក្ខណៈ​រុំ​ា​រៃ ។

Sunday, August 11, 2013

អាការៈរបស់ជម្ងឺមហារីកសុដន់


មហារីកសុដន់ជាជំងឺមហារីកមួយប្រភេទដែលគេច្រើនជួបប្រទះនៅលើមនុស្សស្រី។ ការយល់ដឹងពីអាការៈនៃជំងឺមហារីកសុដន់អាចជួយអោយអ្នកជំងឺប្រទះឃើញ និង ព្យាបាលទាន់ពេលវេលា។ ជំងឺមហារីកសុដន់ជាជំងឺមហារីកមួយប្រភេទដែលគេច្រើនជួបប្រទះនៅលើមនុស្សស្រី ហើយយោងតាមទិន្នន័យឯកសារខ្លះបង្ហាញថា អត្រាកើតមានជំងឺនេះអាចឈានទៅដល់៧ទៅ១០ភាគរយក្នុងអត្រាកើតជំងឺមហារីកប្រភេទកាចទាំងអស់។

មធ្យោបាយ ៨​យ៉ាង​ដើម្បី​បង្ការ​កុំឲ្យ​ងាប់លិង្គ

ការ​ងាប់​លិង្គ​ត្រូវបាន​គេ​សម្គាល់​ដឹងថា ជាការ​អសមត្ថភាព​ក្នុង​ការទទួលបាន ឬ​រក្សា​ភាព​រឹង​របស់​លិង្គ​ដើម្បី​អាច​សូក​បញ្ចូល​ក្នុង​ទ្វារមាស​បាន ព្រមទាំង​សប្បាយ​ក្នុង​ទំនាក់ទំនង​ផ្លូវភេទ​។ បញ្ហា​មួយ​នេះ​ច្រើនតែ​កើតមាន​លើ​បុរស​ចាប់ពី​អាយុ ៤០​ឆ្នាំ​ឡើង​ទៅ​ប្រមាណ ៥០%​។ មាន​ហេតុផល​មួយចំនួន​សម្រាប់​ករណី​ងាប់​លិង្គ​នេះ​ដូច្នេះ ករណី​ផ្លូវកាយ​គឺ​មាន​បញ្ហា​ទៅ​លើ​ការស្រោចស្រព​ឈាម​ទៅ​ចិញ្ចឹម​លិង្គ និង​ករណី​ផ្លូវចិត្ត​ដូចជា ការ​ថប់​អារម្មណ៍​, ការបាក់​ទឹកចិត្ត និង​ការស្ត្រេស​។

ហ្សែ​ន​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ​ធាត់​ចំពោះ​មនុស្ស​

​អ្នកស្រាវជ្រាវ​បាន​កំណត់​នូវ​ហ្សែ​ន​ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការ​លើស​ទម្ងន់ និង​ធាត់​ចំពោះ​អ្នក​ដែល​មាន​ជំងឺផ្លូវចិត្ត និង​មនុស្ស​ធម្មតា​។​

​វា​ត្រូវ​បាន​គេ​ដឹងថា ហ្សែ​ន CRTC1 ត្រូវបាន​ពាក់ព័ន្ធ​ចំពោះ​ការ​ធា​ត់ និង​លំនឹង​ថាមពល (​កាឡូរី​ដែល​ត្រូវបាន​យក​មក​ដោយ​ការ​ញ៉ាំ និង​ផឹក ទល់​នឹង​កាឡូរី​ដែល​ត្រូវបាន​ដុត​ដោយ​ការធ្វើ​លំ​ហាត់ប្រាណ​) ចំពោះ​សត្វ​, ប៉ុន្តែ​មុខងារ​នេះ​ចំពោះ​មនុស្ស​មិន​ត្រូវបាន​គេ​ដឹង​នៅឡើយ​ទេ​។​

ត្រីមាស

ថ្ងៃ​មួយ​​អ្នក​នេសាទទុរគត​ម្នាក់​​បានឃើញ​ត្រី​តូច​មួយ​​ពណ៌​មាស​នៅ​ជាប់​នឹង​​សំណាញ់​​របស់​គាត់​។​ ​ជិត​ជា​ចម្លែក​អស្ចារ្យត្រី​នោះ​ចេះ​និយាយ​ទៅ​កាន់​បុរស​នោះ។ ត្រី​មាស​នោះ​អង្វរ​អ្នក​នេសាទ​អោយ​ដោះ​លែង​ខ្លួន​ទៅ​វិញ​ទៅ​ នោះ​ត្រី​មាស​នឹង​ផ្តល់​លាភ​សក្ការៈជាទី​គាប់​ចិត្ត​ដល់​អ្នក​នេសាទ។ អ្នក​នេសាទ​ក៏​យល់​ព្រម​លែង​ត្រីមាស​ទៅ​ក្នុង​ទឹក។ ប៉ុន្តែ​ត្រីមាស​បាន​ផ្តាំ​ថា មិន​ត្រូវអោយ​អ្នក​ដទៃ​ដឹង​អំពី​រឿង​នេះ​ឡើ យ។
លុះ​អ្នក​នេសាទ​ត្រប់​មក​ផ្ទះ​វិញ​ស្រាប់​តែ​ឃើញ​ខ្ទម​កំសត់​របស់​ខ្លួន​ក្លាយ​ទៅ​ជា​វិមាន​ដ៏​ស្កឹម​ស្កៃ ​​​ហើយ​ភរិយា​របស់​ខ្លួន​ទៀត​សោត​មាន​សំលៀក​បំពាក់​យ៉ាងស្រស់​ឆើត​ឆាយ​ប្រៀបដូច​ជា​ម្ចាស​ក្សត្រីយ៍។ អ្នក​នេសាទ​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង។

Sunday, August 4, 2013

វីតាមីន D តិចពេក​អាច​ជម្រុញអោយមាន​ពិការភាព​នៅពេល​ដែល​អ្នក​កាន់តែចាស់

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា មនុស្ស​វ័យ​ចំណាស់​ដែល​កង្វះ​វីតាមីន D អាច​តស៊ូ​នឹង​ការធ្វើ​លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ​ដូចជា ការ​ឡើងជណ្តើរ​ជាដើម​។​

​វា​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា ប្រហែលជា​៩០%​នៃ​មនុស្ស​វ័យ​ចំណាស់​មានការ​កង្វះ​វីតាមីន D​។ វីតាមីន ដែល​ជា​ធម្មតា​ត្រូវបាន​ស្រូប​តាមរយៈ​ពន្លឺព្រះអាទិត្យ ឬ​ការ​ញ៉ាំ​អាហារ​នោះ ដើរតួ​សំខាន់​ក្នុង​ការផ្តល់​សុខភាព​ល្អ​ដល់​ឆ្អឹង និង​សាច់ដុំ ហើយ​ការ​កង្វះ​នោះ​អាច​នាំអោយ​មាន​ការថយចុះ​ដង់ស៊ីតេ​របស់​អ្នក​, ខ្សោយ​ដល់​សាច់ដុំ​, មាន​ជំងឺ​ពុក​ឆ្អឹង និង​បាក់ឆ្អឹង​។​

​គួរ​ធ្វើ​តេស្ត​អ្វីខ្លះ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​ឆ្គួតជ្រូក​

ជំងឺ​ឆ្គួត​ជ្រូក​គឺ​ជា​ជំងឺ​ទាក់ទង​នឹង​សរសៃប្រសាទ​កណ្តាល (​ជំងឺសរសៃប្រសាទ​) ដែល​សកម្ម​ផាព​កោសិការ​សរសៃប្រសាទ​ក្នុង​ខួរក្បាល​ត្រូវបាន​រ៉ាំ​ង​ស្ទះ ដែល​ជាហេតុ​នាំ​អោយ​ប្រកាច់​ក្នុងពេល​មាន​អាកប្បកិរិយា​, រោគសញ្ញា និង​អារម្មណ៍​មិន​ធម្មតា​ដូច​ជា​បាត់បង់​ស្មារតី​ជាដើម​។​

Thursday, August 1, 2013

ពេល​សង្ស័យ​មាន​ជំងឺរលាកស្រោមខួ​រ​គួរ​កំណត់​រោគវិនិច្ឆ័យ​អ្វីខ្លះ​?

​គ្រូពេទ្យ​អាច​នឹង​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺរលាកស្រោមខួរ​ក្បាល​ដោយ​ផ្អែក​ទៅលើ​ប្រវត្តិ​ជំងឺ ការពិនិត្យ​លើ​រាងកាយ និង​ការធ្វើ​តេស្ត​រោគ​វិនិច្ឆ័យ ។ ក្នុង​ពេល​ពិនិត្យ​ជំងឺ គ្រូពេទ្យ​ប្រហែលជា​ពិនិត្យ​ទោ​លើ​រោគសញ្ញា​នៃ​ជំងឺ​នៅ​ជុំវិញ​ខួរក្បាល ត្រចៀក បំពង់ក និង​ស្បែក​នៅតាម​ឆ្អឹង​កង​ខ្នង ។ អ្នក ឬ​កូន​របស់​អញ​នក​ប្រហែលជា​ត្រូវ​ធ្វើ​តេស្ត​ដូចខាងក្រោម​៖

មួយ​ថ្ងៃ​ធ្វើ​កិច្ចការ​មាន​ប្រយោជន៍​មួយ



គេ​ថា​សុភមង្គល​កើត​មាន​ក្នុង​ចិត្ត​។ ប្រសិន​បើ​ចិត្ត​ប្រសព្វ​តែ​នឹង​រឿង​ល្អ​ៗ​ជា​រៀង​រាល់​ថ្ងៃ​ មាន​ន័យ​ថា​សុភមង្គល​ក៏​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ​ដែរ។ មនុស្ស​តែង​រីករាយ​កាលណា​គេ​បាន​ធ្វើ​កិច្ចការ​ដែល​ខ្លួន​ពេញ​ចិត្ត​ និង​យល់​ថា​ខ្លួន​បាន​ធ្វើ​ប្រយោជន៍​ជា​រៀង​រាល់​ថ្ងៃ។

រឿង​មនុស្ស​ឆោត​ជិះ​ក្របី​ទូល​ស្រូវ​១​ល្អី

មាន​មនុស្ស​ឆោត​ម្នាក់​ជិះ​ក្របី​ទៅ​ស្រែ​យក​ស្រូវ​១​ល្អី​ទៅ​សាប ចៅ​នោះ​គិត​ថា​អញ ​ជិះ​ក្របីនេះ​វា​ធ្ងន់​ហើយ បើ​ឯង​ដាក់​ស្រូវ​​១​ល្អី​លើខ្នង​វា​ទៀត វារឹត​តែ​ធ្ងន់​គ្នា​ណាស់​ គួរ​តែ​ជួយ​ទូល​វា​កុំ​ឲ្យ​គ្នា​ធ្ងន់​ពេក​ ចៅ​នេះ​គិត​ដូច្នេះ​ហើយ​ទើប​ជិះ​ក្របី​បរ​ទៅកាន់​ស្រែ។

រៀង​​សត្វ​​​ទន្សាយ និង អណ្ដើក​

រឿង​ទន្សាយ និង អណ្ដើកថ្ងៃមួយ ទន្សាយ និង​អណ្តើក ដែលជា​មិត្តសម្លាញ់​នឹង​គ្នា បបួលគ្នា​ស៊ីផឹក ហើយក៏​ទាស់សម្តី​គ្នា។ ទន្សាយ​បាន​និយាយ​បង្អាប់ ឌឺដង​ដាក់​អណ្តើក ហើយ​បបួល​អណ្តើក រត់ប្រណាំង​គ្នា។ អណ្តើក​ដឹងថា ខ្លួន​មិនអាច យកឈ្នះ​ទន្សាយ​បានឡើយ ប៉ុន្តែ​ខ្លួន ជា​អ្នកមាន​អំនួត​ខ្ពស់ ចិត្ត​ឆេវឆាវ ក៏​ទទួលយក​ការប្រកួត​នេះ ហើយក៏​ចាញ់​ដៃ​ទន្សាយ​ទៅ​ហោង។
Source: ExchangeRates.org.uk