Saturday, December 14, 2013

ជំងឺផ្តាសាយបក្សី​មិន​ចម្លង​ទៅ​មនុស្ស​ដោយ​ងាយស្រួល​នោះទេ​


​មេរោគ​ផ្តាសាយ H7N9 បាន​សម្លាប់​មនុស្ស​ជាច្រើន​នាក់​នៅក្នុង​ប្រទេស​ចិន​ក្នុង​ដើមឆ្នាំ​នេះ​។ ការវិភាគ​នៃ​គម្រូ​វីរុស​ពី​ការ​ផ្ទុះឡើង​នៃ​ជំងឺ​នេះ​បាន​បង្ហាញថា មេរោគ H7N9 នៅតែ​ត្រូវបាន​សម្របសម្រួល​សម្រាប់​ការចម្លង​ទៅ​បក្សី​, មិន​ចំពោះ​មនុស្ស​នោះ​ទេ​, នេះ​ដោយ​យោង​តាម​អ្នកវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ Scripps​។​

ថ្នាំ​ទឹកនោមផ្អែម​មួយចំនួន​អាច​មាន​ឥទ្ធិពល​លើ​ជំងឺមហារីក​ចំពោះ​ស្ត្រី​

​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ថ្នាំ​ជំងឺ​ទឹកនោម​ផ្អែម​មួយចំនួន​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ចំពោះ​ស្ត្រី​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​។​
​អ្នកស្រាវជ្រាវ​ដែល​មកពី Cleveland Clinic បាន​វិភាគ​លើ​បុរស និង​ស្ត្រី​ជាង​២៥.៦០០​នាក់​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ដើម្បី​ប្រៀបធៀប​ថា​តើ​ប្រភេទ​ពីរ​ក្រុម​ដែល​ត្រូវបាន​ប្រើប្រាស់​ចំពោះ​ជំងឺ​ទឹកនោម​ផ្អែម​នោះ​មាន​ឥទ្ធិពល​លើ​ជំងឺមហារីក​ឬ​យ៉ាងណា​។​

វិធីសាស្ត្រ​មួយចំនួន ដែល​អាច​ជួយ​ប​ងា្ករ​ការ​ស្រមុក​របស់​អ្នក​បាន​


ការ​គេង​ស្រមុក​ជា​ការរំខាន​មួយ​ដល់​អ្នក​ដែល​ដេក​ជាមួយ​នឹង​អ្នក​។ អ្នក​ប្រហែលជា​ចង់ដឹង​មធ្យោបាយ​មួយចំនួន​ដើម្បី​កាត់បន្ថយ​ការ​ស្រមុខ​នេះហើយ​មើលទៅ​។ សូម​សាកល្បង​មធ្យោបាយ​ដូចខាងក្រោម​នេះ​។​
  • ​ចៀសវាង​ការប្រើប្រាស់ គ្រឿង​ស្រវឹង និង ថ្នាំ​ដែល​ធ្វើឱ្យ​ការដកដង្ហើម​របស់​អ្នក​យឺត ដូច​ជា​ថ្នាំ​ងងុយដេក និង ថ្នាំ​រំងាប់​អារម្មណ៍​។​

​តើ​ពិត​ទេ​សិច​អាច​ធ្វើអោយ​មនុស្ស​មួយចំនួន​ឈឺក្បាល​?

ប្រាកដ​ណាស់​។ តាម​វេជ្ជសាស្ត្រ​, បញ្ហា​នេះ​អាច​កើតមាន​លើ​បុរស​ច្រើន​ជាង​ស្ត្រី ដោយសារ​តែ​ជា​ទូទៅ​ស្ត្រី​ងាយ​នឹង​ទទួលរង​ការឈឺ​ក្បាល​នេះ​ច្រើន​ជាង​បុរស​។ ខណៈពេល​ដែល​មិន​មាន​ដឹង​ពី​អ្វី​ដែល​នៅ​ពីក្រោយ​វា​, មនុស្ស​មួយចំនួន​និយាយថា វា​អាច​ត្រូវ​បាន​ទាក់ទង​ទៅ​នឹង​ការប្រែប្រួល​ភ្លាមៗ​ចំពោះ​លំហូរ​ឈាម និង​ការធ្លាក់ចុះ​សម្ពាធ​ឈាម​ក្រោយ​ពី​ដល់​ចំនុច​កំពូល​។ អ្នកខ្លះ​និយាយថា វា​អាច​ជា​លទ្ធផល​នៃ​ការបញ្ចេញ​អរ​ម៉ូ​ន​អាដ្រេ​ណាលីន​ដែល​មាន​នៅក្នុង​ខ្លួន​ច្រើន​អំឡុង​ពេល​សកម្មភាព​ផ្លូវភេទ​។

Thursday, December 5, 2013

ការផឹក​ទឹកដោះគោ​នៅពេល​វ័យ​ជំទង់​មិន​អាច​ការពារ​សុខភាព​ឆ្អឹង​បុរស​បាន​នោះទេ​

ការស្រាវជ្រាវ​ថ្មី​បាន​លើកឡើង​ថា ក្មេងប្រុស​ដែល​ផឹក​ទឹកដោះគោ​ច្រើន​អំឡុង​ពេល​ពេញវ័យ​ជំទង់ មិន​អាច​ឃើញ​ពី​ការធ្លាក់ចុះ​ចំពោះ​ហានិភ័យ​នៃ​ការ​បាក់ឆ្អឹង​នៅពេល​ពេញវ័យ​បាន​នោះ​ទេ​។ ផ្ទុយ​មកវិញ​, ហានិភ័យ​របស់​ពួកគេ​អាច​កើន​ឡើង​វិញ​។​

​ការស្រាវជ្រាវ​ដែល​មិន​ត្រូវ​បាន​សង្កេតឃើញ​ក្នុង​ចំនោម​មនុស្ស​ស្រី​, ត្រូវ​បាន​ពឹងផ្អែក​លើ​ប្រវត្តិ​នៃ​ការ​បាក់ឆ្អឹង​នៃ​បុរស និង​ស្ត្រី​ជនជាតិ​ស្បែក​ស​ជិត ១០០.០០០​នាក់​, ជា​មនុស្ស​វ័យ​កណ្តាល និង​មនុស្ស​ចាស់ ដែលប​មាន​ទម្លាប់នៃ​ការផឹក​ទឹកដោះគោ​នៅពេ​ល​វ័យ​ជំទង់​។​

ចាប់ផ្តើម​ធ្វើ​ចលនា បើ​ចង់​នៅ​ក្មេង​


ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា លំ​ហាត់ប្រាណ​ក្នុង​ចំនោម​មនុស្ស​មាន​វ័យ​ចំណាស់​ជួយ​ការពារ​ជំងឺ​ធ្លាក់​ទឹកចិត្ត​, ជំងឺ​វង្វេង និង​បញ្ហា​សុខភាព​ដទៃទៀត​ដូចជា ជំងឺ​បេះដូង​, ជំងឺមហារីក និង​ជំងឺ​ទឹកនោម​ផ្អែម​។​

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា លំ​ហាត់ប្រាណ​បាន​បង្កើន​ឪ​កាស​អោយ​អ្នក​ដែល​មាន​អាយុ​កាន់តែច្រើន​មាន​សុខភាព​ល្អ​ដល់​ទៅ​៧​ដង​។ វា​មិនយឺត​ពេល​នោះ​ទេ​ក្នុង​ការចាប់ផ្តើម​វា​នោះ​។

ការ​ឈឺទ្រូង​ចំពោះ​ស្ត្រី​មិន​បញ្ជាក់ថា​ជាការ​គាំងបេះដូង​នោះទេ​

ការស្រាវជ្រាវ​ថ្មី​បានអោយដឹងថា ការ​ឈឺទ្រូង​មិនមែនជា​រោគសញ្ញា​ដែល​គ្រូពេទ្យ​អាច​ប្រើ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​យ៉ាង​ត្រឹមត្រូវ​ថា​ស្ត្រី​នឹង​ទទួលរង​នឹង​ការ​គាំងបេះដូង​ធ្ងន់ធ្ងរ​នោះ​ទេ​។​

​អ្នកស្រាវជ្រាវ​ជនជាតិ​ស្វីស​ដែល​មក​ពី​សាកលវិទ្យា​ល័យ​មន្ទីរពេទ្យ Basel បាន​និយាយថា ការសង្កេត​លើ​ស្ត្រី​ប្រហែល​៨០០​នាក់ និង​បុរស​១.៧០០​នាក់​បាន​រកឃើញថា ស្ត្រី​ទំនង​ទទួល​រង​នឹង​ប្រភេទ​ដូចគ្នា​នៃ​ការ​ឈឺទ្រូង​ដូច​ទៅ​នឹង​បុរស​ដែល​កើត​មាន​អំឡុងពេល​គាំងបេះដូង​ដែរ​។​
Source: ExchangeRates.org.uk