នៅក្នុងក្រុមគ្រួសារមួយ ដោយសារតែប្តីចេះតែផឹក ពុំដែលជួយកិច្ចការប្រពន្ឋសោះ ស្រវឹងពីព្រលឹម ទល់ព្រលប់ ។ថ្ងៃមួយដោយសារអត់ទ្រាំ លែងបានប្រពន្ឋដណ្តើមកែវស្រា ពីដៃប្តី លើកឡើងផឹកមួយក្អឿង តែផឹករួចហាមាត់ស្រែក៖
ប្រពន្ឋ៖ យី! ពិបាកផឹកម្ល៉េះ?
ប្តី៖ ទើបតែដឹងមែនទេ?ស្រាប្រភេទណាក៏ពិបាកផឹកដែរ តែអូនឯងឃើញបងផឹកស្រា ម្តងៗចេះតែរអ៊ូរទាំ ធ្វើមើលតែបងផឹកស្រា ឆ្ងាញ់មាត់ណាស់អឹចឹង ។ តាមថាអូនគួរតែអាណិតប្តី ដែលប្រឹងផឹកស្រារាល់ថ្ងៃយ៉ាងវេទនាទើបត្រូវ ៕
Monday, October 21, 2013
ពាក្យសារភាព
នាយធូ បានអង្គុយចាំថែទាំប្រពន្ធ នៅមន្ទីរពេទ្យ ដែលកំពុងឈឺធ្ងន់។ ពេទ្យបានប្រាប់ថា ជំងឺប្រពន្ធរបស់នាយ មិនអាចរស់បានយូរឡើយ នឹងត្រូវស្លាប់នៅឆាប់ៗនេះ។ ចំណែកប្រពន្ធរបស់គេ ក៏បានដឹងច្បាស់ដែរពីរឿងនេះ ។ ដោយមិនអស់ចិត្តមុន នឹងត្រូវស្លាប់ ប្រពន្ធនាយធូ ក៏ដាច់ចិត្តព្រមសារភាព ពីកំហុសរបស់ខ្លួនដោយប្រាប់ទៅប្តី ដោយសំឡេងខ្សាវៗថា៖
តើការរលាកទ្វារមាសគឺជាអ្វី?
ទ្វារមាសមានតុល្យភាពសារធាតុគីមីផ្ទាល់ខ្លួនរបស់វា។ នៅពេលតុល្យភាពនោះត្រូវបានរំខានដោយសារតែហេតុផលមួយចំនួន ភ្នាសកម្រាលរបស់ទ្វារមាសនោះទៅជារលាក និងហើមបាន ទើបក្លាយទៅជាជំងឺរលាកទ្វារមាសកើត។ រឿងនេះអាចកើតឡើងលើស្ត្រីគ្រប់វ័យទាំងអស់។ ការរលាកទ្វារមាសមានច្រើនប្រភេទខុសៗគ្នា ហើយក៏បង្កឡើងដោយហេតុផលជាច្រើនផងដែរ ប៉ុន្តែវាជាជំងឺដែលអាចព្យាបាលជា។
មនុស្សដែលរៀបការរួចមានប្រយោជន៍អ្វីខ្លះ?

តាមការសិក្សារបស់សាកលវិទ្យាល័យ Virginia Commonwealth បានអោយរកឃើញថា បុរសដែលរៀបការរួចអាចរកចំណូលបានច្រើនជាងពួកគេនៅលីវរហូតដល់ ២២ភាគរយឯណោះ។
២, ឆាប់ឡើងឋានៈ
យោងទៅតាមសេចក្តីរាយការទៅលើមន្ត្រីកងទ័ពជើងទឹកអាមេរិកកាលពីឆ្នាំ ២០០៥ បានអោយដឹងថា បុរសដែលរៀបការរួចពិតជាឆាប់ឡើងឋានៈលឿនជាងបុរសដែលនៅកម្លោះចាស់។
ស៊ុតស្ងោ និងស៊ុតចៀនមួយណាផ្តល់សុខភាពជាង?
អ្នកដែលចង់អោយខ្លួនឯងមានសុខភាពល្អ និងញ៉ាំអាហារសម្រកទម្ងន់នោះតែងតែយល់ច្រឡំក្នុងចិត្តចំពោះការជ្រើសរើសអាហារដែលត្រឹមត្រូវ។ ការយល់ច្រឡំមួយនោះគឺថាគួរជ្រើសរើសយកស៊ុតស្ងោរ ឬស៊ុតចៀន។ ការបង្កើតបានជាជម្រើសដ៏ត្រឹមត្រូវគឺជារឿងសំខាន់ណាស់ក្នុងការថែរក្សារបបអាហារដែលត្រឹមត្រូវ។ ស៊ុតគឺជាអាហារដ៏មានជីវជាតិបំផុតដើម្បីធ្វើអោយអ្នកមានសុខភាពល្អ និងចៀសឆ្ងាយពីជំងឺ។ ជីវជាតិដ៏មានតម្លៃ និងការពិតអំពីស៊ុតនិយាយថា មនុស្សគ្រប់គ្នាគួរតែញ៉ាំស៊ុតដើម្បីអោយមានសុខភាពល្អ។
Thursday, October 10, 2013
រឿងខ្លា ស្វា និងទន្សាយ
មានសត្វខ្លាមួយ វាដាច់សង្វែង ដើររកចាប់អ្វីមិនបានសោះ ខំដើរស្វែងណាស់ៗទៅប្រទះនឹងសត្វអកមួយ កំពុងតែយំឮសូរអកអូៗ ទំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំង ខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថា៖
- ធ្វើម្ដេចនឹងចាប់អានេះបានហ្ន ! បើវានៅខ្ពស់ម្ល៉េះ ? បើអញឡើងទៅ មុខជាវាឃើញ ហើយហើរទៅកាលណានឹងចាប់វាបាន ?។
រឿង ផ្កាស្រពោន
រឿង ផ្កាស្រពោន ជាអត្ថបទរឿងក្នុងអក្សរសិល្ប៍ខ្មែរ ដែលនិពន្ធដោយ លោកនូ ហាច ក្នុងឆ្នាំ ព.ស 2490 ត្រូវនឹង គ.ស 1948។
សង្ខេប
រទេះភ្លើងបោលលឿនដូចព្យុះកាត់ព្រៃខ្លុង និងព្រិចរត់ឆ្លងអូរ ហើយជ្រែកពុះជើងភ្នំ ដោយបញ្ចេញសន្ធឹកខ្ទ័ររំពងធ្វើឲ្យរញ្ជួយផែនពសុធា។
រទេះភ្លើងបោលលឿនដូចព្យុះកាត់ព្រៃខ្លុង និងព្រិចរត់ឆ្លងអូរ ហើយជ្រែកពុះជើងភ្នំ ដោយបញ្ចេញសន្ធឹកខ្ទ័ររំពងធ្វើឲ្យរញ្ជួយផែនពសុធា។
Tuesday, October 8, 2013
បន្លែដែលជម្រុញប្រព័ន្ធភាពស៊ាំ
ប្រព័ន្ឋភាពស៊ាំអាចជួយការពារមនុស្សប្រឆាំងនឹងការលុកលុយរបស់មេរោគ។ វាជួយរាងកាយប្រយុទ្ឋប្រឆាំងនឹងការបង្ករោគ។ បន្លែមួយចំនួនអាចមានប្រសិទ្ឋភាពជួយពង្រឹងភាពស៊ាំរបស់អ្នក។
ខ្ទឹមស
ខ្ទឹមស គឺជាបន្លែមួយប្រភេទដែលមានក្លិនខ្លាំង និងមានឥទ្ធិពលខ្លាំង។
សារធាតុសកម្ម allicin ជួយអោយកោសិកាមានសុវត្ថិភាពពីដំណើរការនៃការបំផ្លាញកោសិកាដែលអាចបណ្តាលអោយមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ។ ខ្ទឹមស គឺជាអ្នកប្រឆាំងនឹងមេរោគពីធម្មជាតិ, វាការពារជំងឺមហារីក, ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ និងការពារជំងឺផ្តាសាយ។
ខ្ទឹមស
ខ្ទឹមស គឺជាបន្លែមួយប្រភេទដែលមានក្លិនខ្លាំង និងមានឥទ្ធិពលខ្លាំង។
សារធាតុសកម្ម allicin ជួយអោយកោសិកាមានសុវត្ថិភាពពីដំណើរការនៃការបំផ្លាញកោសិកាដែលអាចបណ្តាលអោយមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ។ ខ្ទឹមស គឺជាអ្នកប្រឆាំងនឹងមេរោគពីធម្មជាតិ, វាការពារជំងឺមហារីក, ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ និងការពារជំងឺផ្តាសាយ។
វិធីសាស្ត្រជួយការពារពីការពុលអាហារ
មនុស្សវ័យចំណាស់ភាគច្រើន ដែលមានបញ្ហានឹងប្រព័ន្ធភាពស៊ាំ គឺមានហានិភ័យខ្ពស់នៃការពុលអាហារ។ Academy of Nutrition and Dietetics បានបង្ហាញពីរបៀបដើម្បីការពារបញ្ហាទាំងនេះដែលរួមមានៈ
- សូមលាងដៃជាមួយនឹងទឹកក្តៅឧណ្ណៗ, សាប៊ូ មុន, អំឡុងពេល និងក្រោយញ៉ាំអាហារ។ ជូតវាអោយស្ងួតដោយប្រើកន្សែងស្អាត និងស្ងួត
- សូមប្រាកដថា ទូរទឹកកករបស់អ្នកមានសីតុណ្ហភាពក្រោម៤ដឺក្រេ
- សូមទុកក្នុងទូរទឹកកកជាបន្ទាន់ក្រោយពីទិញវាមកដាក់នៅក្នុងផ្ទះ
- សូមកុំញ៉ាំអាហារដែលហួសកាលបរិច្ឆេទ
- សូមកុំដាក់អាហារឆៅ ឬអាហារសមុទ្រទុក
Subscribe to:
Posts (Atom)
Source: ExchangeRates.org.uk