Monday, October 21, 2013

មនុស្ស​ដែល​រៀបការ​រួច​មាន​ប្រយោជន៍​អ្វីខ្លះ​?


 តាម​ការសិក្សា​របស់​សាកលវិទ្យាល័យ Virginia Commonwealth បាន​អោយ​រកឃើញថា បុរស​ដែល​រៀបការ​រួច​អាច​រកចំណូលបាន​ច្រើន​ជាង​ពួកគេ​នៅ​លីវ​រហូតដល់ ២២​ភាគរយ​ឯណោះ​។

២, ឆាប់​ឡើង​ឋានៈ​
​យោង​ទៅ​តាម​សេចក្តី​រាយ​ការ​ទៅលើ​មន្ត្រី​កងទ័ពជើងទឹក​អាមេរិក​កាលពី​ឆ្នាំ ២០០៥ បានអោយដឹងថា បុរស​ដែល​រៀបការ​រួច​ពិតជា​ឆាប់​ឡើង​ឋានៈ​លឿន​ជាង​បុរស​ដែល​នៅ​កម្លោះ​ចាស់​។

ស៊ុត​ស្ងោ និង​ស៊ុត​ចៀន​មួយណា​ផ្តល់​សុខភាព​ជាង​?

អ្នក​ដែល​ចង់អោយ​ខ្លួន​ឯង​មាន​សុខភាព​ល្អ និង​ញ៉ាំ​អាហារ​សម្រក​ទម្ងន់​នោះ​តែងតែ​យល់ច្រឡំ​ក្នុង​ចិត្ត​ចំពោះ​ការជ្រើសរើស​អាហារ​ដែល​ត្រឹមត្រូវ​។ ការយល់ច្រឡំ​មួយ​នោះ​គឺថា​គួរ​ជ្រើសរើស​យក​ស៊ុត​ស្ងោរ ឬ​ស៊ុត​ចៀន​។ ការបង្កើតបាន​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​គឺជា​រឿង​សំខាន់​ណាស់​ក្នុង​ការថែរក្សា​របប​អាហារ​ដែល​ត្រឹមត្រូវ​។ ស៊ុត​គឺជា​អាហារ​ដ៏​មាន​ជីវជាតិ​បំផុត​ដើម្បី​ធ្វើអោយ​អ្នក​មាន​សុខភាព​ល្អ និង​ចៀស​ឆ្ងាយ​ពី​ជំងឺ​។ ជីវជាតិ​ដ៏​មានតម្លៃ និង​ការពិត​អំពី​ស៊ុត​និយាយថា មនុស្ស​គ្រប់គ្នា​គួរតែ​ញ៉ាំ​ស៊ុត​ដើម្បី​អោយមាន​សុខភាព​ល្អ​។​

Thursday, October 10, 2013

រឿងខ្លា ស្វា និងទន្សាយ

មានសត្វខ្លាមួយ វាដាច់សង្វែង ដើររកចាប់អ្វីមិនបានសោះ ខំដើរស្វែងណាស់ៗទៅប្រទះនឹងសត្វអកមួយ កំពុងតែយំឮសូរអកអូៗ ទំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំង ខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថា៖
  • ធ្វើម្ដេចនឹងចាប់អានេះបានហ្ន ! បើវានៅខ្ពស់ម្ល៉េះ ? បើអញឡើងទៅ មុខជាវាឃើញ ហើយហើរទៅកាលណានឹងចាប់វាបាន ?។

រឿង ផ្កាស្រពោន

រឿង ផ្កាស្រពោន ជាអត្ថបទរឿងក្នុងអក្សរសិល្ប៍ខ្មែរ ដែលនិពន្ធដោយ លោកនូ ហាច ក្នុងឆ្នាំ ព.ស 2490 ត្រូវនឹង គ.ស 1948។
សង្ខេប
រទេះភ្លើងបោលលឿនដូចព្យុះកាត់ព្រៃខ្លុង និងព្រិចរត់ឆ្លងអូរ ហើយជ្រែកពុះជើងភ្នំ ដោយបញ្ចេញសន្ធឹកខ្ទ័ររំពងធ្វើឲ្យរញ្ជួយផែនពសុធា។

Tuesday, October 8, 2013

បន្លែ​ដែល​ជម្រុញ​ប្រព័ន្ធ​ភាព​ស៊ាំ​

ប្រព័ន្ឋ​ភាពស៊ាំ​អាច​ជួយ​ការពារមនុ​ស្ស​ប្រឆាំងនឹង​ការ​លុកលុយ​របស់​មេរោគ​។ វា​ជួយ​រាងកាយ​ប្រយុទ្ឋប្រឆាំង​នឹង​ការបង្ករោគ​។ បន្លែ​មួយ​ចំនួន​អាច​មាន​ប្រសិទ្ឋភា​ពជួយ​ពង្រឹង​ភាពស៊ាំ​របស់អ្នក​។​

​ខ្ទឹម​ស​
ខ្ទឹម​ស គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​មាន​ក្លិន​ខ្លាំង និង​មាន​ឥទ្ធិពល​ខ្លាំង​។​
​សារធាតុ​សកម្ម allicin ជួយ​អោយ​កោសិកា​មាន​សុវត្ថិភាព​ពី​ដំណើរការ​នៃ​ការបំផ្លាញ​កោសិកា​ដែល​អាច​បណ្តាលអោយមាន​ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​។ ខ្ទឹម​ស គឺជា​អ្នក​ប្រឆាំង​នឹង​មេរោគ​ពី​ធម្មជាតិ​, វា​ការពារ​ជំងឺមហារីក​, ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​មេរោគ និង​ការពារ​ជំងឺ​ផ្តាសាយ​។

វិធីសាស្ត្រ​ជួយ​ការពារ​ពី​ការពុល​អាហារ​

មនុស្ស​វ័យ​ចំណាស់​ភាគច្រើន ដែល​មាន​បញ្ហា​នឹង​ប្រព័ន្ធ​ភាពស៊ាំ គឺ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការពុល​អាហារ​។​ Academy of Nutrition and Dietetics បាន​បង្ហាញ​ពី​របៀប​ដើម្បី​ការពារ​បញ្ហា​ទាំងនេះ​ដែល​រួមមានៈ​
  • ​សូម​លាងដៃ​ជាមួយ​នឹង​ទឹក​ក្តៅឧណ្ណៗ​, សាប៊ូ មុន​, អំឡុងពេល និង​ក្រោយ​ញ៉ាំ​អាហារ​។ ជូត​វា​អោយ​ស្ងួត​ដោយ​ប្រើ​កន្សែង​ស្អាត និង​ស្ងួត​
  • ​សូម​ប្រាកដថា ទូរ​ទឹកកក​របស់​អ្នក​មាន​សីតុណ្ហភាព​ក្រោម​៤​ដឺ​ក្រេ​
  • ​សូម​ទុក​ក្នុង​ទូរ​ទឹកកក​ជាបន្ទាន់​ក្រោយពី​ទិញ​វា​មក​ដាក់​នៅក្នុង​ផ្ទះ​
  • ​សូម​កុំ​ញ៉ាំ​អាហារ​ដែល​ហួស​កាលបរិច្ឆេទ​
  • ​សូម​កុំ​ដាក់​អាហារ​ឆៅ ឬ​អាហារ​សមុទ្រ​ទុក​

Monday, September 23, 2013

​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ញ៉ាំភេសជ្ជះ​មាន​ជាតិ​កាហ្វេ​អ៊ីន​បានទេ​?

អ្នក​មិន​ចាំបាច់​ឈប់​ផឹក​កាហ្វេ​នៅ​ពេល​ព្រឹក​ទាំងស្រុង​នោះ​ទេ​ប៉ុន្តែ​ព្យាយាម​ដើម្បី​កំណត់​ដោយ​ខ្លួនឯង​មិនអោយ​លើស​ពី ២​ពែង​នៃ​កាហ្វេ​ខ្សោយ​ឬ ៤​ពែង​នៃ​តែ​ក្នុង​មួយថ្ងៃ​។ សូម​ព្យាយាម​ជំនួស​កាហ្វេ​ដែល​គ្មាន​សារធាតុ​កាហ្វេ​អ៊ី​ន​(decaffeineted coffee) ជាជាង​កាហ្វេ​ធម្មតា​។​

​ប្រសិនបើ​អ្នក​ចង់​ផឹក​ភេសជ្ជៈ​កូឡា​, រក្សា​ចំនួន​ដែល​អ្នក​ផឹក​អោយ​តិច​ជាង​មួយ​លីត្រ​នៃ​ភេសជ្ជៈ Cola ឬ​តិច​ជាង​មួយ​កំប៉ុង​នៃ​ភេ​ស​ជ្ជះ​ប៉ូក​ម្លាំង​។ វា​គឺ​សំខាន់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំពោះ​ការ​ផឹកទឹក ទឹកដោះគោ ទឹក​ផ្លែឈើ​អោយបាន​គ្រប់គ្រាន់​។ ភេសជ្ជៈ​ទាំងនេះ​មិន​គួរ​ត្រូវ​បាន​ជំនួស​ដោយ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​នោះទេ​។​
Source: ExchangeRates.org.uk