Thursday, October 10, 2013

រឿង ផ្កាស្រពោន

រឿង ផ្កាស្រពោន ជាអត្ថបទរឿងក្នុងអក្សរសិល្ប៍ខ្មែរ ដែលនិពន្ធដោយ លោកនូ ហាច ក្នុងឆ្នាំ ព.ស 2490 ត្រូវនឹង គ.ស 1948។
សង្ខេប
រទេះភ្លើងបោលលឿនដូចព្យុះកាត់ព្រៃខ្លុង និងព្រិចរត់ឆ្លងអូរ ហើយជ្រែកពុះជើងភ្នំ ដោយបញ្ចេញសន្ធឹកខ្ទ័ររំពងធ្វើឲ្យរញ្ជួយផែនពសុធា។

Tuesday, October 8, 2013

បន្លែ​ដែល​ជម្រុញ​ប្រព័ន្ធ​ភាព​ស៊ាំ​

ប្រព័ន្ឋ​ភាពស៊ាំ​អាច​ជួយ​ការពារមនុ​ស្ស​ប្រឆាំងនឹង​ការ​លុកលុយ​របស់​មេរោគ​។ វា​ជួយ​រាងកាយ​ប្រយុទ្ឋប្រឆាំង​នឹង​ការបង្ករោគ​។ បន្លែ​មួយ​ចំនួន​អាច​មាន​ប្រសិទ្ឋភា​ពជួយ​ពង្រឹង​ភាពស៊ាំ​របស់អ្នក​។​

​ខ្ទឹម​ស​
ខ្ទឹម​ស គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​មាន​ក្លិន​ខ្លាំង និង​មាន​ឥទ្ធិពល​ខ្លាំង​។​
​សារធាតុ​សកម្ម allicin ជួយ​អោយ​កោសិកា​មាន​សុវត្ថិភាព​ពី​ដំណើរការ​នៃ​ការបំផ្លាញ​កោសិកា​ដែល​អាច​បណ្តាលអោយមាន​ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​។ ខ្ទឹម​ស គឺជា​អ្នក​ប្រឆាំង​នឹង​មេរោគ​ពី​ធម្មជាតិ​, វា​ការពារ​ជំងឺមហារីក​, ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​មេរោគ និង​ការពារ​ជំងឺ​ផ្តាសាយ​។

វិធីសាស្ត្រ​ជួយ​ការពារ​ពី​ការពុល​អាហារ​

មនុស្ស​វ័យ​ចំណាស់​ភាគច្រើន ដែល​មាន​បញ្ហា​នឹង​ប្រព័ន្ធ​ភាពស៊ាំ គឺ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការពុល​អាហារ​។​ Academy of Nutrition and Dietetics បាន​បង្ហាញ​ពី​របៀប​ដើម្បី​ការពារ​បញ្ហា​ទាំងនេះ​ដែល​រួមមានៈ​
  • ​សូម​លាងដៃ​ជាមួយ​នឹង​ទឹក​ក្តៅឧណ្ណៗ​, សាប៊ូ មុន​, អំឡុងពេល និង​ក្រោយ​ញ៉ាំ​អាហារ​។ ជូត​វា​អោយ​ស្ងួត​ដោយ​ប្រើ​កន្សែង​ស្អាត និង​ស្ងួត​
  • ​សូម​ប្រាកដថា ទូរ​ទឹកកក​របស់​អ្នក​មាន​សីតុណ្ហភាព​ក្រោម​៤​ដឺ​ក្រេ​
  • ​សូម​ទុក​ក្នុង​ទូរ​ទឹកកក​ជាបន្ទាន់​ក្រោយពី​ទិញ​វា​មក​ដាក់​នៅក្នុង​ផ្ទះ​
  • ​សូម​កុំ​ញ៉ាំ​អាហារ​ដែល​ហួស​កាលបរិច្ឆេទ​
  • ​សូម​កុំ​ដាក់​អាហារ​ឆៅ ឬ​អាហារ​សមុទ្រ​ទុក​

Monday, September 23, 2013

​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ញ៉ាំភេសជ្ជះ​មាន​ជាតិ​កាហ្វេ​អ៊ីន​បានទេ​?

អ្នក​មិន​ចាំបាច់​ឈប់​ផឹក​កាហ្វេ​នៅ​ពេល​ព្រឹក​ទាំងស្រុង​នោះ​ទេ​ប៉ុន្តែ​ព្យាយាម​ដើម្បី​កំណត់​ដោយ​ខ្លួនឯង​មិនអោយ​លើស​ពី ២​ពែង​នៃ​កាហ្វេ​ខ្សោយ​ឬ ៤​ពែង​នៃ​តែ​ក្នុង​មួយថ្ងៃ​។ សូម​ព្យាយាម​ជំនួស​កាហ្វេ​ដែល​គ្មាន​សារធាតុ​កាហ្វេ​អ៊ី​ន​(decaffeineted coffee) ជាជាង​កាហ្វេ​ធម្មតា​។​

​ប្រសិនបើ​អ្នក​ចង់​ផឹក​ភេសជ្ជៈ​កូឡា​, រក្សា​ចំនួន​ដែល​អ្នក​ផឹក​អោយ​តិច​ជាង​មួយ​លីត្រ​នៃ​ភេសជ្ជៈ Cola ឬ​តិច​ជាង​មួយ​កំប៉ុង​នៃ​ភេ​ស​ជ្ជះ​ប៉ូក​ម្លាំង​។ វា​គឺ​សំខាន់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំពោះ​ការ​ផឹកទឹក ទឹកដោះគោ ទឹក​ផ្លែឈើ​អោយបាន​គ្រប់គ្រាន់​។ ភេសជ្ជៈ​ទាំងនេះ​មិន​គួរ​ត្រូវ​បាន​ជំនួស​ដោយ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​នោះទេ​។​

ជំងឺ​រលាក​ពោះវៀន​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​ខ្ញុំ​ទេ​?


វា​ពិតជា​អាច​។ ស្ត្រី​ដែល​មាន​ជំងឺ​រលាក​ពោះវៀន​មួយចំនួន​ទទួលរង​នូវ​ការឈឺចាប់ ឬ​មិន​ស្រួល​ក្នុង​ខ្លួន​ពេល​រួមភេទ​។ រឿង​នេះ​អាច​បណ្តាលមកពី​ជំងឺ​ខ្លួនឯង​, ការវះកាត់ និង​បញ្ហា​ផ្លូវភេទ​ដែល​ទាក់ទង​នឹង​ជំងឺ​។ ស្ត្រី​ដែល​មាន​ជំងឺ​រលាក​ពោះវៀន​ប្រហែលជា​មាន​បញ្ហា​ដូច​ខាងក្រោម​នេះ​ក្នុងពេល​រួមភេទ​៖
  • ឈឺ​ពោះ​
  • ឈឺ​នៅ​ចន្លោះ​ទ្វារមាស និង​រន្ធ​គូថ​
  • ឈឺ​ក្នុង​រន្ធ​គូ​ថ​
  • មាន​អារម្មណ៍​ថា​ពួក​គេ​ចង់​បន្ទោ​របង់​
  • អាម៉ាសមុខ​
  • ខ្លាច​ការ​លេច​ផោម ឬ​លាមក​

Tuesday, September 3, 2013

ក្រមុំចូលម្លប់

រឿងនិទានមួយដំណាលថា មានមហាចោរម្នាក់ ពុំមានភរិយាឡើយ គាត់បានសង់ផ្ទះ មួយខ្នងល្អស្អាតនៅក្នុង ព្រៃស្មសាន ដើម្បីទុកដាក់ទ្រព្យរបស់ ខ្លួនមាន មាស ប្រាក់ សំពត់អាវស្បៃជាដើម ដែល ខ្លួនបានទៅលួចប្លន់ពីគេ។ លុះក្រោយមកមហាចោរ ក៏រំ ពឹងគិតថា “អាត្មាអញ មានទ្រព្យសម្បត្តិច្រើនណាស់ តែទាស់ត្រង់គ្មានអ្នក ណានៅ ថែរក្សាសោះ គិតសព្វគ្រប់ទៅ ការប្រឹងប្រែង របស់ អញ នេះ ដូចជាគ្មានបានការអ្វី សោះ! ព្រោះថា បើកាលណា អាត្មាអញស្លាប់ទៅ ទ្រព្យអស់ទាំងនេះ នឹងទៅជារបស់ គ្មានបានការ វាគួរឲ្យស្តាយ ណាស់។ បើមាន ប្រពន្ធកូនគ្រាន់នឹងស៊ីមរតកនេះ អាត្មា អញមិនសូវជា ស្តាយពេកទេ”។គិតហើយ មហាចោរក៏ដើរទៅក្រវែលភូមិអ្នកស្រុក រំពៃគយគន់មើលក្មេងស្រី ប្រុស ដែលកំពុងលេងខ្ញៀវខ្ញា នៅក្រោមប្លប់ឈើ។ ហើយក៏ឃើញនាងតូចម្នាក់ មានរូប ឆោមស្អាតសមរម្យ មានសាច់ឈាមស្រស់ថ្លា ថ្លៃថ្នូរគួរឲ្យស្រឡាញ់ ក៏និយាយ លួង លោមក្មេងនោះឲ្យបែកចេញ ពីពួក្មេងៗ ហើយបញ្ឆោតនាំនាងយក ទៅនៅក្នុង ផ្ទះ របស់ខ្លួន។

Sunday, September 1, 2013

រឿង​សត្វ​ឥន្ទ្រី និង​សត្វ​មាន់​ដែល​មាន​​ន័យ​សម្រាប់​ជីវិត​


ថ្ងៃ​មួយ​​ក្រុម​​ពួក​សត្វ​មាន់ មាន​នាំ​គ្នា​ទាំង​ហ្វូង​ៗ​ បណ្ដើរ​គ្នា​ត្រាច់ចរ​គ្រប់​ទី​កន្លែង​​រហូត​មក​ដល់​ទឹក​ដី​​ដែល​មាន​​​​ស្រូវ​ ធនធាន​ធម្មជាតិ និង​មាន​គ្រប់​អ្វី​ៗ​ទាំង​អស់​។ ស្រាប់​តែ​មាន​ពេល​មួយ​​​​​នោះ​ ក៏​មាន​​សត្វ​ឥន្ទ្រី​បាន​ហោះ​ហើរ​ទៅ​ឆ្ងាយ​បាត់ ដោយ​បន្សល់​តែ​ ពង របស់​វា​​អោយ​នៅ​ក្នុង​សំបុក​​។
Source: ExchangeRates.org.uk