Sunday, August 11, 2013

ត្រីមាស

ថ្ងៃ​មួយ​​អ្នក​នេសាទទុរគត​ម្នាក់​​បានឃើញ​ត្រី​តូច​មួយ​​ពណ៌​មាស​នៅ​ជាប់​នឹង​​សំណាញ់​​របស់​គាត់​។​ ​ជិត​ជា​ចម្លែក​អស្ចារ្យត្រី​នោះ​ចេះ​និយាយ​ទៅ​កាន់​បុរស​នោះ។ ត្រី​មាស​នោះ​អង្វរ​អ្នក​នេសាទ​អោយ​ដោះ​លែង​ខ្លួន​ទៅ​វិញ​ទៅ​ នោះ​ត្រី​មាស​នឹង​ផ្តល់​លាភ​សក្ការៈជាទី​គាប់​ចិត្ត​ដល់​អ្នក​នេសាទ។ អ្នក​នេសាទ​ក៏​យល់​ព្រម​លែង​ត្រីមាស​ទៅ​ក្នុង​ទឹក។ ប៉ុន្តែ​ត្រីមាស​បាន​ផ្តាំ​ថា មិន​ត្រូវអោយ​អ្នក​ដទៃ​ដឹង​អំពី​រឿង​នេះ​ឡើ យ។
លុះ​អ្នក​នេសាទ​ត្រប់​មក​ផ្ទះ​វិញ​ស្រាប់​តែ​ឃើញ​ខ្ទម​កំសត់​របស់​ខ្លួន​ក្លាយ​ទៅ​ជា​វិមាន​ដ៏​ស្កឹម​ស្កៃ ​​​ហើយ​ភរិយា​របស់​ខ្លួន​ទៀត​សោត​មាន​សំលៀក​បំពាក់​យ៉ាងស្រស់​ឆើត​ឆាយ​ប្រៀបដូច​ជា​ម្ចាស​ក្សត្រីយ៍។ អ្នក​នេសាទ​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង។

Sunday, August 4, 2013

វីតាមីន D តិចពេក​អាច​ជម្រុញអោយមាន​ពិការភាព​នៅពេល​ដែល​អ្នក​កាន់តែចាស់

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា មនុស្ស​វ័យ​ចំណាស់​ដែល​កង្វះ​វីតាមីន D អាច​តស៊ូ​នឹង​ការធ្វើ​លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ​ដូចជា ការ​ឡើងជណ្តើរ​ជាដើម​។​

​វា​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា ប្រហែលជា​៩០%​នៃ​មនុស្ស​វ័យ​ចំណាស់​មានការ​កង្វះ​វីតាមីន D​។ វីតាមីន ដែល​ជា​ធម្មតា​ត្រូវបាន​ស្រូប​តាមរយៈ​ពន្លឺព្រះអាទិត្យ ឬ​ការ​ញ៉ាំ​អាហារ​នោះ ដើរតួ​សំខាន់​ក្នុង​ការផ្តល់​សុខភាព​ល្អ​ដល់​ឆ្អឹង និង​សាច់ដុំ ហើយ​ការ​កង្វះ​នោះ​អាច​នាំអោយ​មាន​ការថយចុះ​ដង់ស៊ីតេ​របស់​អ្នក​, ខ្សោយ​ដល់​សាច់ដុំ​, មាន​ជំងឺ​ពុក​ឆ្អឹង និង​បាក់ឆ្អឹង​។​

​គួរ​ធ្វើ​តេស្ត​អ្វីខ្លះ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​ឆ្គួតជ្រូក​

ជំងឺ​ឆ្គួត​ជ្រូក​គឺ​ជា​ជំងឺ​ទាក់ទង​នឹង​សរសៃប្រសាទ​កណ្តាល (​ជំងឺសរសៃប្រសាទ​) ដែល​សកម្ម​ផាព​កោសិការ​សរសៃប្រសាទ​ក្នុង​ខួរក្បាល​ត្រូវបាន​រ៉ាំ​ង​ស្ទះ ដែល​ជាហេតុ​នាំ​អោយ​ប្រកាច់​ក្នុងពេល​មាន​អាកប្បកិរិយា​, រោគសញ្ញា និង​អារម្មណ៍​មិន​ធម្មតា​ដូច​ជា​បាត់បង់​ស្មារតី​ជាដើម​។​

Thursday, August 1, 2013

ពេល​សង្ស័យ​មាន​ជំងឺរលាកស្រោមខួ​រ​គួរ​កំណត់​រោគវិនិច្ឆ័យ​អ្វីខ្លះ​?

​គ្រូពេទ្យ​អាច​នឹង​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺរលាកស្រោមខួរ​ក្បាល​ដោយ​ផ្អែក​ទៅលើ​ប្រវត្តិ​ជំងឺ ការពិនិត្យ​លើ​រាងកាយ និង​ការធ្វើ​តេស្ត​រោគ​វិនិច្ឆ័យ ។ ក្នុង​ពេល​ពិនិត្យ​ជំងឺ គ្រូពេទ្យ​ប្រហែលជា​ពិនិត្យ​ទោ​លើ​រោគសញ្ញា​នៃ​ជំងឺ​នៅ​ជុំវិញ​ខួរក្បាល ត្រចៀក បំពង់ក និង​ស្បែក​នៅតាម​ឆ្អឹង​កង​ខ្នង ។ អ្នក ឬ​កូន​របស់​អញ​នក​ប្រហែលជា​ត្រូវ​ធ្វើ​តេស្ត​ដូចខាងក្រោម​៖

មួយ​ថ្ងៃ​ធ្វើ​កិច្ចការ​មាន​ប្រយោជន៍​មួយ



គេ​ថា​សុភមង្គល​កើត​មាន​ក្នុង​ចិត្ត​។ ប្រសិន​បើ​ចិត្ត​ប្រសព្វ​តែ​នឹង​រឿង​ល្អ​ៗ​ជា​រៀង​រាល់​ថ្ងៃ​ មាន​ន័យ​ថា​សុភមង្គល​ក៏​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ​ដែរ។ មនុស្ស​តែង​រីករាយ​កាលណា​គេ​បាន​ធ្វើ​កិច្ចការ​ដែល​ខ្លួន​ពេញ​ចិត្ត​ និង​យល់​ថា​ខ្លួន​បាន​ធ្វើ​ប្រយោជន៍​ជា​រៀង​រាល់​ថ្ងៃ។

រឿង​មនុស្ស​ឆោត​ជិះ​ក្របី​ទូល​ស្រូវ​១​ល្អី

មាន​មនុស្ស​ឆោត​ម្នាក់​ជិះ​ក្របី​ទៅ​ស្រែ​យក​ស្រូវ​១​ល្អី​ទៅ​សាប ចៅ​នោះ​គិត​ថា​អញ ​ជិះ​ក្របីនេះ​វា​ធ្ងន់​ហើយ បើ​ឯង​ដាក់​ស្រូវ​​១​ល្អី​លើខ្នង​វា​ទៀត វារឹត​តែ​ធ្ងន់​គ្នា​ណាស់​ គួរ​តែ​ជួយ​ទូល​វា​កុំ​ឲ្យ​គ្នា​ធ្ងន់​ពេក​ ចៅ​នេះ​គិត​ដូច្នេះ​ហើយ​ទើប​ជិះ​ក្របី​បរ​ទៅកាន់​ស្រែ។

រៀង​​សត្វ​​​ទន្សាយ និង អណ្ដើក​

រឿង​ទន្សាយ និង អណ្ដើកថ្ងៃមួយ ទន្សាយ និង​អណ្តើក ដែលជា​មិត្តសម្លាញ់​នឹង​គ្នា បបួលគ្នា​ស៊ីផឹក ហើយក៏​ទាស់សម្តី​គ្នា។ ទន្សាយ​បាន​និយាយ​បង្អាប់ ឌឺដង​ដាក់​អណ្តើក ហើយ​បបួល​អណ្តើក រត់ប្រណាំង​គ្នា។ អណ្តើក​ដឹងថា ខ្លួន​មិនអាច យកឈ្នះ​ទន្សាយ​បានឡើយ ប៉ុន្តែ​ខ្លួន ជា​អ្នកមាន​អំនួត​ខ្ពស់ ចិត្ត​ឆេវឆាវ ក៏​ទទួលយក​ការប្រកួត​នេះ ហើយក៏​ចាញ់​ដៃ​ទន្សាយ​ទៅ​ហោង។
Source: ExchangeRates.org.uk