Wednesday, November 27, 2013

ការ​ញ៉ាំ​ត្រី​មាន​ឥទ្ធិពល​ចំពោះ​ចំណង់​ផ្លូវភេទ​

​ចំពោះ​បុរស ចំណង់​ផ្លូវភេទ​ត្រូវបាន​គ្រប់គ្រង​ដំបូង​គេ​ដោយសារ​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​។ ប្រភព​ដ៏​សំខាន់​ដែល​គ្រប់គ្រង​ចំណង់​ផ្លូវភេទ​របស់​ស្ត្រី​ដូចជា​មិន​មែន​ងាយស្រួល​សម្គាល់​ដឹង​ក្នុងការ​ធ្វើ​អោយ​មនុស្ស​ស្រី​ងាយ​នឹង​មាន​ចំណង់​ផ្លូវភេទ​កាន់តែ​ខ្លាំង​ឡើយ​។ ដល់ពេល​មាន​ការប្រែប្រួល​ចំណង់​ផ្លូវភេទ អ្នកឯកទេស​ច្រើនតែ​ចោទប្រកាន់​លើ​បញ្ហា​នៃ​ភាពស្និទ្ធស្នាល​, សុខភាព​ផ្លូវ​អារម្មណ៍ និង​ផ្លូវកាយ​។ ខណៈពេល​ដែល​អាហារ​ពីរ​បី​ប្រភេទ​អាច​ផ្តល់​នូវ​អារម្មណ៍​ឡើងវិញ​បាន របប​អាហារ​ដែល​មាន​ត្រី និង​អាហារ​សមុទ្រ​ច្រើន​អាច​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​ចំណង់​ផ្លូវភេទ​បាន​។

វិធីសាស្ត្រ​ដើម្បី​កុំអោយ​សត្វ​ចង្រៃ​នៅ​ក្នុងផ្ទះ​របស់​អ្នក​ ​

ការ​រក្សា​ផ្ទះ​របស់​អ្នក​អោយ​ស្អាត​ និង​មាន​របៀប​អាច​ជួយ​កំចាត់​សត្វ​ចង្រៃ​បាន​ពី​ក្នុងផ្ទះ​ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​។​
 
Wisconsin​ Department​ of​ Health​ Services​ បាន​បង្ហាញ​ពី​មធ្យោបាយ​ខាងក្រោម​នេះ​៖
  • លាង​សម្អាត​ចាន​ភ្លាមៗ​ក្រោយ​អ្នក​ញ៉ាំ​រួច​ ហើយ​ជូត​សម្អាត​អ្វី​ដែល​ប្រលាក់​ដូច​ជា​ ចង្ក្រាន​ជាដើម​
  • ​សូមកុំ​អោយ​មាន​សំបក​កំប៉ុង​នៅ​ក្នុងផ្ទះ​របស់​អ្នក​,​ សូម​ដាក់​វា​នៅ​ខាងក្រៅ​ផ្ទះ​

ជំងឺ​បេះដូង​ទាក់ទង​នឹង​ការ​ធាត់​ដោយ​របៀប​ណា​?

​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ចង្អុលបង្ហាញ​ថា​ អ្នក​ធាត់​ ឬ​លើស​ទម្ងន់​ដែល​ថយ​ចុះ​សម្ពាធ​ឈាម​,​ កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ និង​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​របស់​ពួក​គេ​ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​ដល់​ទៅ​ជាង​ពាក់កណ្តាល​។​
អ្នក​ស្រាវជ្រាវ​បាន​វិភាគ​លើ​ការ​ស្រាវជ្រាវ​៩៧​ករណី​ដែល​រាប់​បញ្ចូល​

​ហេតុ​អ្វី​បានជា​មនុស្ស​សម្រេច​កាម​ដោយ​ខ្លួនឯង​?

បន្ថែម​ពីលើ​អារម្មណ៍​ដែល​ល្អ​,​ ការ​ជួយ​ខ្លួនឯង​គឺជា​មធ្យោបាយ​ល្អ​មួយ​ដើម្បី​បន្ថយ​សម្ពាធ​នៃ​ផ្លូវភេទ​ដែល​អាច​កើត​មាន​ឡើងជា​ច្រើន​លើក​ច្រើន​សារ​ ជា​ពិសេស​ចំពោះ​អ្នក​ដែល​មិន​មាន​ដៃគូរ​ ឬ​អ្នក​ដែល​ដៃគូរ​មិន​មាន​បំនង​ ឬ​មិន​អាច​រួម​ភេទ​បាន​។​
​ការ​ជួយ​ខ្លួនឯង​ក៏​ផ្តល់​នូវ​សុវត្ថិភាព​ចំពោះ​អ្នក​ដែល​មិន​មាន​បំនង​ចង់បាន​កូន​ និង​គ្រោះថ្នាក់​នានា​ដោយសារ​ជំងឺ​កាមរោគ​ផង​ដែរ​។​ វា​ក៏​ជា​រឿង​សំខាន់​នៅ​ពេល​ដែល​បុរស​ត្រូវ​តែ​ផ្តល់​គម្រូ​នៃ​ទឹកកាម​ ឬ​បរិ​ច្ចាក​មេជី​វិត​ឈ្មោល​នោះ​។​ នៅ​ពេល​ដែល​ការ​ប៉ះពាល់​ដល់​សមត្ថភាព​ផ្លូវភេទ​ កើត​មាន​ឡើង​នៅ​ពេល​ពេញវ័យ​,​ ការ​ជួយ​ខ្លួនឯង​អាច​ត្រូវ​បាន​ចេញ​វេជ្ជបញ្ជា​ដោយ​គ្រូពេទ្យ​ឯកទេស​ខាង​ផ្លូវភេទ​ដើម្បី​អនុញ្ញាត​អោយ​មនុស្ស​ទទួល​បាន​នូវ​ចំនុចកំពូល​ (​ជា​រឿយៗ​ចំពោះ​ស្ត្រី​)​ ឬ​ពន្យារ​ការ​ដល់​ចំនុចកំពូល​ (​ជា​រឿយៗ​ចំពោះ​បុរស​)៕

Monday, October 21, 2013

ទើប​តែ​ដឹង​

នៅក្នុង​ក្រុម​គ្រួសារ​មួយ ដោយសារ​តែប្តី​ចេះ​តែ​ផឹក ពុំ​ដែល​ជួយ​កិច្ចការ​ប្រពន្ឋ​សោះ ស្រវឹង​ពី​ព្រលឹម ទល់​ព្រលប់ ។​ថ្ងៃ​មួយ​ដោយសារ​អត់ទ្រាំ លែង​បាន​ប្រពន្ឋ​ដណ្តើម​កែវស្រា ពី​ដៃ​ប្តី លើកឡើង​ផឹក​មួយក្អឿង តែ​ផឹក​រួច​ហាមាត់​ស្រែក​៖
​ប្រពន្ឋ​៖ យី​! ពិបាក​ផឹក​ម្ល៉េះ​?
​ប្តី​៖ ទើប​តែ​ដឹង​មែន​ទេ​?​ស្រា​ប្រភេទ​ណា​ក៏​ពិបាក​ផឹក​ដែរ តែ​អូន​ឯង​ឃើញ​បង​ផឹកស្រា ម្តងៗ​ចេះ​តែ​រអ៊ូរទាំ ធ្វើ​មើល​តែ​បង​ផឹកស្រា ឆ្ងាញ់​មាត់​ណាស់​អឹចឹង ។ តាម​ថា​អូន​គួរតែ​អាណិ​តប្តី ដែល​ប្រឹង​ផឹកស្រា​រាល់ថ្ងៃ​យ៉ាង​វេទនា​ទើប​ត្រូវ ៕

ពាក្យ​សារភាព​

នាយ​ធូ បាន​អង្គុយចាំ​ថែទាំ​ប្រពន្ធ នៅ​មន្ទីរពេទ្យ ដែល​កំពុង​ឈឺ​ធ្ងន់​។ ពេទ្យ​បាន​ប្រាប់ថា ជំងឺ​ប្រពន្ធ​របស់​នាយ មិន​អាច​រស់​បាន​យូរ​ឡើយ នឹង​ត្រូវ​ស្លាប់​នៅ​ឆាប់ៗ​នេះ​។ ចំណែក​ប្រពន្ធ​របស់​គេ ក៏​បាន​ដឹង​ច្បាស់​ដែរ​ពី​រឿងនេះ ។ ដោយ​មិន​អស់ចិត្ត​មុន នឹង​ត្រូវ​ស្លាប់ ប្រពន្ធ​នាយ​ធូ ក៏​ដាច់ចិត្ត​ព្រម​សារភាព ពី​កំហុស​របស់​ខ្លួន​ដោយ​ប្រាប់​ទៅ​ប្តី ដោយ​សំឡេង​ខ្សាវៗ​ថា​៖

តើ​ការ​រលាក​ទ្វារមាស​គឺជា​អ្វី​?

ទ្វារមាស​មាន​តុល្យភាព​សារធាតុ​គីមី​ផ្ទាល់ខ្លួន​របស់​វា​។ នៅពេល​តុល្យភាព​នោះ​ត្រូវបាន​រំខាន​ដោយសារតែ​ហេតុផល​មួយ​ចំនួន ភ្នាស​កម្រាល​របស់​ទ្វារមាស​នោះ​ទៅ​ជា​រលាក និង​ហើម​បាន ទើប​ក្លាយទៅជា​ជំងឺរលាកទ្វារមាស​កើត​។ រឿង​នេះ​អាច​កើតឡើង​លើ​ស្ត្រី​គ្រប់​វ័យ​ទាំងអស់​។ ការ​រលាក​ទ្វារមាស​មាន​ច្រើន​ប្រភេទ​ខុសៗ​គ្នា ហើយ​ក៏​បង្ក​ឡើង​ដោយ​ហេតុផល​ជា​ច្រើន​ផងដែរ ប៉ុន្តែ​វា​ជា​ជំងឺ​ដែល​អាច​ព្យាបាល​ជា​។
Source: ExchangeRates.org.uk