Wednesday, November 27, 2013

​ហេតុ​អ្វី​បានជា​មនុស្ស​សម្រេច​កាម​ដោយ​ខ្លួនឯង​?

បន្ថែម​ពីលើ​អារម្មណ៍​ដែល​ល្អ​,​ ការ​ជួយ​ខ្លួនឯង​គឺជា​មធ្យោបាយ​ល្អ​មួយ​ដើម្បី​បន្ថយ​សម្ពាធ​នៃ​ផ្លូវភេទ​ដែល​អាច​កើត​មាន​ឡើងជា​ច្រើន​លើក​ច្រើន​សារ​ ជា​ពិសេស​ចំពោះ​អ្នក​ដែល​មិន​មាន​ដៃគូរ​ ឬ​អ្នក​ដែល​ដៃគូរ​មិន​មាន​បំនង​ ឬ​មិន​អាច​រួម​ភេទ​បាន​។​
​ការ​ជួយ​ខ្លួនឯង​ក៏​ផ្តល់​នូវ​សុវត្ថិភាព​ចំពោះ​អ្នក​ដែល​មិន​មាន​បំនង​ចង់បាន​កូន​ និង​គ្រោះថ្នាក់​នានា​ដោយសារ​ជំងឺ​កាមរោគ​ផង​ដែរ​។​ វា​ក៏​ជា​រឿង​សំខាន់​នៅ​ពេល​ដែល​បុរស​ត្រូវ​តែ​ផ្តល់​គម្រូ​នៃ​ទឹកកាម​ ឬ​បរិ​ច្ចាក​មេជី​វិត​ឈ្មោល​នោះ​។​ នៅ​ពេល​ដែល​ការ​ប៉ះពាល់​ដល់​សមត្ថភាព​ផ្លូវភេទ​ កើត​មាន​ឡើង​នៅ​ពេល​ពេញវ័យ​,​ ការ​ជួយ​ខ្លួនឯង​អាច​ត្រូវ​បាន​ចេញ​វេជ្ជបញ្ជា​ដោយ​គ្រូពេទ្យ​ឯកទេស​ខាង​ផ្លូវភេទ​ដើម្បី​អនុញ្ញាត​អោយ​មនុស្ស​ទទួល​បាន​នូវ​ចំនុចកំពូល​ (​ជា​រឿយៗ​ចំពោះ​ស្ត្រី​)​ ឬ​ពន្យារ​ការ​ដល់​ចំនុចកំពូល​ (​ជា​រឿយៗ​ចំពោះ​បុរស​)៕

Monday, October 21, 2013

ទើប​តែ​ដឹង​

នៅក្នុង​ក្រុម​គ្រួសារ​មួយ ដោយសារ​តែប្តី​ចេះ​តែ​ផឹក ពុំ​ដែល​ជួយ​កិច្ចការ​ប្រពន្ឋ​សោះ ស្រវឹង​ពី​ព្រលឹម ទល់​ព្រលប់ ។​ថ្ងៃ​មួយ​ដោយសារ​អត់ទ្រាំ លែង​បាន​ប្រពន្ឋ​ដណ្តើម​កែវស្រា ពី​ដៃ​ប្តី លើកឡើង​ផឹក​មួយក្អឿង តែ​ផឹក​រួច​ហាមាត់​ស្រែក​៖
​ប្រពន្ឋ​៖ យី​! ពិបាក​ផឹក​ម្ល៉េះ​?
​ប្តី​៖ ទើប​តែ​ដឹង​មែន​ទេ​?​ស្រា​ប្រភេទ​ណា​ក៏​ពិបាក​ផឹក​ដែរ តែ​អូន​ឯង​ឃើញ​បង​ផឹកស្រា ម្តងៗ​ចេះ​តែ​រអ៊ូរទាំ ធ្វើ​មើល​តែ​បង​ផឹកស្រា ឆ្ងាញ់​មាត់​ណាស់​អឹចឹង ។ តាម​ថា​អូន​គួរតែ​អាណិ​តប្តី ដែល​ប្រឹង​ផឹកស្រា​រាល់ថ្ងៃ​យ៉ាង​វេទនា​ទើប​ត្រូវ ៕

ពាក្យ​សារភាព​

នាយ​ធូ បាន​អង្គុយចាំ​ថែទាំ​ប្រពន្ធ នៅ​មន្ទីរពេទ្យ ដែល​កំពុង​ឈឺ​ធ្ងន់​។ ពេទ្យ​បាន​ប្រាប់ថា ជំងឺ​ប្រពន្ធ​របស់​នាយ មិន​អាច​រស់​បាន​យូរ​ឡើយ នឹង​ត្រូវ​ស្លាប់​នៅ​ឆាប់ៗ​នេះ​។ ចំណែក​ប្រពន្ធ​របស់​គេ ក៏​បាន​ដឹង​ច្បាស់​ដែរ​ពី​រឿងនេះ ។ ដោយ​មិន​អស់ចិត្ត​មុន នឹង​ត្រូវ​ស្លាប់ ប្រពន្ធ​នាយ​ធូ ក៏​ដាច់ចិត្ត​ព្រម​សារភាព ពី​កំហុស​របស់​ខ្លួន​ដោយ​ប្រាប់​ទៅ​ប្តី ដោយ​សំឡេង​ខ្សាវៗ​ថា​៖

តើ​ការ​រលាក​ទ្វារមាស​គឺជា​អ្វី​?

ទ្វារមាស​មាន​តុល្យភាព​សារធាតុ​គីមី​ផ្ទាល់ខ្លួន​របស់​វា​។ នៅពេល​តុល្យភាព​នោះ​ត្រូវបាន​រំខាន​ដោយសារតែ​ហេតុផល​មួយ​ចំនួន ភ្នាស​កម្រាល​របស់​ទ្វារមាស​នោះ​ទៅ​ជា​រលាក និង​ហើម​បាន ទើប​ក្លាយទៅជា​ជំងឺរលាកទ្វារមាស​កើត​។ រឿង​នេះ​អាច​កើតឡើង​លើ​ស្ត្រី​គ្រប់​វ័យ​ទាំងអស់​។ ការ​រលាក​ទ្វារមាស​មាន​ច្រើន​ប្រភេទ​ខុសៗ​គ្នា ហើយ​ក៏​បង្ក​ឡើង​ដោយ​ហេតុផល​ជា​ច្រើន​ផងដែរ ប៉ុន្តែ​វា​ជា​ជំងឺ​ដែល​អាច​ព្យាបាល​ជា​។

មនុស្ស​ដែល​រៀបការ​រួច​មាន​ប្រយោជន៍​អ្វីខ្លះ​?


 តាម​ការសិក្សា​របស់​សាកលវិទ្យាល័យ Virginia Commonwealth បាន​អោយ​រកឃើញថា បុរស​ដែល​រៀបការ​រួច​អាច​រកចំណូលបាន​ច្រើន​ជាង​ពួកគេ​នៅ​លីវ​រហូតដល់ ២២​ភាគរយ​ឯណោះ​។

២, ឆាប់​ឡើង​ឋានៈ​
​យោង​ទៅ​តាម​សេចក្តី​រាយ​ការ​ទៅលើ​មន្ត្រី​កងទ័ពជើងទឹក​អាមេរិក​កាលពី​ឆ្នាំ ២០០៥ បានអោយដឹងថា បុរស​ដែល​រៀបការ​រួច​ពិតជា​ឆាប់​ឡើង​ឋានៈ​លឿន​ជាង​បុរស​ដែល​នៅ​កម្លោះ​ចាស់​។

ស៊ុត​ស្ងោ និង​ស៊ុត​ចៀន​មួយណា​ផ្តល់​សុខភាព​ជាង​?

អ្នក​ដែល​ចង់អោយ​ខ្លួន​ឯង​មាន​សុខភាព​ល្អ និង​ញ៉ាំ​អាហារ​សម្រក​ទម្ងន់​នោះ​តែងតែ​យល់ច្រឡំ​ក្នុង​ចិត្ត​ចំពោះ​ការជ្រើសរើស​អាហារ​ដែល​ត្រឹមត្រូវ​។ ការយល់ច្រឡំ​មួយ​នោះ​គឺថា​គួរ​ជ្រើសរើស​យក​ស៊ុត​ស្ងោរ ឬ​ស៊ុត​ចៀន​។ ការបង្កើតបាន​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​គឺជា​រឿង​សំខាន់​ណាស់​ក្នុង​ការថែរក្សា​របប​អាហារ​ដែល​ត្រឹមត្រូវ​។ ស៊ុត​គឺជា​អាហារ​ដ៏​មាន​ជីវជាតិ​បំផុត​ដើម្បី​ធ្វើអោយ​អ្នក​មាន​សុខភាព​ល្អ និង​ចៀស​ឆ្ងាយ​ពី​ជំងឺ​។ ជីវជាតិ​ដ៏​មានតម្លៃ និង​ការពិត​អំពី​ស៊ុត​និយាយថា មនុស្ស​គ្រប់គ្នា​គួរតែ​ញ៉ាំ​ស៊ុត​ដើម្បី​អោយមាន​សុខភាព​ល្អ​។​

Thursday, October 10, 2013

រឿងខ្លា ស្វា និងទន្សាយ

មានសត្វខ្លាមួយ វាដាច់សង្វែង ដើររកចាប់អ្វីមិនបានសោះ ខំដើរស្វែងណាស់ៗទៅប្រទះនឹងសត្វអកមួយ កំពុងតែយំឮសូរអកអូៗ ទំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំង ខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថា៖
  • ធ្វើម្ដេចនឹងចាប់អានេះបានហ្ន ! បើវានៅខ្ពស់ម្ល៉េះ ? បើអញឡើងទៅ មុខជាវាឃើញ ហើយហើរទៅកាលណានឹងចាប់វាបាន ?។
Source: ExchangeRates.org.uk