Sunday, August 11, 2013

អាការៈរបស់ជម្ងឺមហារីកសុដន់


មហារីកសុដន់ជាជំងឺមហារីកមួយប្រភេទដែលគេច្រើនជួបប្រទះនៅលើមនុស្សស្រី។ ការយល់ដឹងពីអាការៈនៃជំងឺមហារីកសុដន់អាចជួយអោយអ្នកជំងឺប្រទះឃើញ និង ព្យាបាលទាន់ពេលវេលា។ ជំងឺមហារីកសុដន់ជាជំងឺមហារីកមួយប្រភេទដែលគេច្រើនជួបប្រទះនៅលើមនុស្សស្រី ហើយយោងតាមទិន្នន័យឯកសារខ្លះបង្ហាញថា អត្រាកើតមានជំងឺនេះអាចឈានទៅដល់៧ទៅ១០ភាគរយក្នុងអត្រាកើតជំងឺមហារីកប្រភេទកាចទាំងអស់។

មធ្យោបាយ ៨​យ៉ាង​ដើម្បី​បង្ការ​កុំឲ្យ​ងាប់លិង្គ

ការ​ងាប់​លិង្គ​ត្រូវបាន​គេ​សម្គាល់​ដឹងថា ជាការ​អសមត្ថភាព​ក្នុង​ការទទួលបាន ឬ​រក្សា​ភាព​រឹង​របស់​លិង្គ​ដើម្បី​អាច​សូក​បញ្ចូល​ក្នុង​ទ្វារមាស​បាន ព្រមទាំង​សប្បាយ​ក្នុង​ទំនាក់ទំនង​ផ្លូវភេទ​។ បញ្ហា​មួយ​នេះ​ច្រើនតែ​កើតមាន​លើ​បុរស​ចាប់ពី​អាយុ ៤០​ឆ្នាំ​ឡើង​ទៅ​ប្រមាណ ៥០%​។ មាន​ហេតុផល​មួយចំនួន​សម្រាប់​ករណី​ងាប់​លិង្គ​នេះ​ដូច្នេះ ករណី​ផ្លូវកាយ​គឺ​មាន​បញ្ហា​ទៅ​លើ​ការស្រោចស្រព​ឈាម​ទៅ​ចិញ្ចឹម​លិង្គ និង​ករណី​ផ្លូវចិត្ត​ដូចជា ការ​ថប់​អារម្មណ៍​, ការបាក់​ទឹកចិត្ត និង​ការស្ត្រេស​។

ហ្សែ​ន​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ​ធាត់​ចំពោះ​មនុស្ស​

​អ្នកស្រាវជ្រាវ​បាន​កំណត់​នូវ​ហ្សែ​ន​ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការ​លើស​ទម្ងន់ និង​ធាត់​ចំពោះ​អ្នក​ដែល​មាន​ជំងឺផ្លូវចិត្ត និង​មនុស្ស​ធម្មតា​។​

​វា​ត្រូវ​បាន​គេ​ដឹងថា ហ្សែ​ន CRTC1 ត្រូវបាន​ពាក់ព័ន្ធ​ចំពោះ​ការ​ធា​ត់ និង​លំនឹង​ថាមពល (​កាឡូរី​ដែល​ត្រូវបាន​យក​មក​ដោយ​ការ​ញ៉ាំ និង​ផឹក ទល់​នឹង​កាឡូរី​ដែល​ត្រូវបាន​ដុត​ដោយ​ការធ្វើ​លំ​ហាត់ប្រាណ​) ចំពោះ​សត្វ​, ប៉ុន្តែ​មុខងារ​នេះ​ចំពោះ​មនុស្ស​មិន​ត្រូវបាន​គេ​ដឹង​នៅឡើយ​ទេ​។​

ត្រីមាស

ថ្ងៃ​មួយ​​អ្នក​នេសាទទុរគត​ម្នាក់​​បានឃើញ​ត្រី​តូច​មួយ​​ពណ៌​មាស​នៅ​ជាប់​នឹង​​សំណាញ់​​របស់​គាត់​។​ ​ជិត​ជា​ចម្លែក​អស្ចារ្យត្រី​នោះ​ចេះ​និយាយ​ទៅ​កាន់​បុរស​នោះ។ ត្រី​មាស​នោះ​អង្វរ​អ្នក​នេសាទ​អោយ​ដោះ​លែង​ខ្លួន​ទៅ​វិញ​ទៅ​ នោះ​ត្រី​មាស​នឹង​ផ្តល់​លាភ​សក្ការៈជាទី​គាប់​ចិត្ត​ដល់​អ្នក​នេសាទ។ អ្នក​នេសាទ​ក៏​យល់​ព្រម​លែង​ត្រីមាស​ទៅ​ក្នុង​ទឹក។ ប៉ុន្តែ​ត្រីមាស​បាន​ផ្តាំ​ថា មិន​ត្រូវអោយ​អ្នក​ដទៃ​ដឹង​អំពី​រឿង​នេះ​ឡើ យ។
លុះ​អ្នក​នេសាទ​ត្រប់​មក​ផ្ទះ​វិញ​ស្រាប់​តែ​ឃើញ​ខ្ទម​កំសត់​របស់​ខ្លួន​ក្លាយ​ទៅ​ជា​វិមាន​ដ៏​ស្កឹម​ស្កៃ ​​​ហើយ​ភរិយា​របស់​ខ្លួន​ទៀត​សោត​មាន​សំលៀក​បំពាក់​យ៉ាងស្រស់​ឆើត​ឆាយ​ប្រៀបដូច​ជា​ម្ចាស​ក្សត្រីយ៍។ អ្នក​នេសាទ​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង។

Sunday, August 4, 2013

វីតាមីន D តិចពេក​អាច​ជម្រុញអោយមាន​ពិការភាព​នៅពេល​ដែល​អ្នក​កាន់តែចាស់

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា មនុស្ស​វ័យ​ចំណាស់​ដែល​កង្វះ​វីតាមីន D អាច​តស៊ូ​នឹង​ការធ្វើ​លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ​ដូចជា ការ​ឡើងជណ្តើរ​ជាដើម​។​

​វា​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា ប្រហែលជា​៩០%​នៃ​មនុស្ស​វ័យ​ចំណាស់​មានការ​កង្វះ​វីតាមីន D​។ វីតាមីន ដែល​ជា​ធម្មតា​ត្រូវបាន​ស្រូប​តាមរយៈ​ពន្លឺព្រះអាទិត្យ ឬ​ការ​ញ៉ាំ​អាហារ​នោះ ដើរតួ​សំខាន់​ក្នុង​ការផ្តល់​សុខភាព​ល្អ​ដល់​ឆ្អឹង និង​សាច់ដុំ ហើយ​ការ​កង្វះ​នោះ​អាច​នាំអោយ​មាន​ការថយចុះ​ដង់ស៊ីតេ​របស់​អ្នក​, ខ្សោយ​ដល់​សាច់ដុំ​, មាន​ជំងឺ​ពុក​ឆ្អឹង និង​បាក់ឆ្អឹង​។​

​គួរ​ធ្វើ​តេស្ត​អ្វីខ្លះ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​ឆ្គួតជ្រូក​

ជំងឺ​ឆ្គួត​ជ្រូក​គឺ​ជា​ជំងឺ​ទាក់ទង​នឹង​សរសៃប្រសាទ​កណ្តាល (​ជំងឺសរសៃប្រសាទ​) ដែល​សកម្ម​ផាព​កោសិការ​សរសៃប្រសាទ​ក្នុង​ខួរក្បាល​ត្រូវបាន​រ៉ាំ​ង​ស្ទះ ដែល​ជាហេតុ​នាំ​អោយ​ប្រកាច់​ក្នុងពេល​មាន​អាកប្បកិរិយា​, រោគសញ្ញា និង​អារម្មណ៍​មិន​ធម្មតា​ដូច​ជា​បាត់បង់​ស្មារតី​ជាដើម​។​

Thursday, August 1, 2013

ពេល​សង្ស័យ​មាន​ជំងឺរលាកស្រោមខួ​រ​គួរ​កំណត់​រោគវិនិច្ឆ័យ​អ្វីខ្លះ​?

​គ្រូពេទ្យ​អាច​នឹង​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺរលាកស្រោមខួរ​ក្បាល​ដោយ​ផ្អែក​ទៅលើ​ប្រវត្តិ​ជំងឺ ការពិនិត្យ​លើ​រាងកាយ និង​ការធ្វើ​តេស្ត​រោគ​វិនិច្ឆ័យ ។ ក្នុង​ពេល​ពិនិត្យ​ជំងឺ គ្រូពេទ្យ​ប្រហែលជា​ពិនិត្យ​ទោ​លើ​រោគសញ្ញា​នៃ​ជំងឺ​នៅ​ជុំវិញ​ខួរក្បាល ត្រចៀក បំពង់ក និង​ស្បែក​នៅតាម​ឆ្អឹង​កង​ខ្នង ។ អ្នក ឬ​កូន​របស់​អញ​នក​ប្រហែលជា​ត្រូវ​ធ្វើ​តេស្ត​ដូចខាងក្រោម​៖
Source: ExchangeRates.org.uk