Saturday, June 15, 2013

រឿង​ អ្នក​ដំណើរ​ពីរ​នាក់​ដណ្តើម​គ្នា​ដេក​កណ្តាល

កាល​ពី​ព្រេង​នាយ មាន​មនុស្ស​ពីរ​នាក់​ដើរ​ទៅ​ផ្លូវ​ឆ្ងាយ ចួន​យប់​ក្នុង​ព្រៃ​ងងឹត​ដើរ​ទៅ​មិន​រួច បបួល​គ្នា​ដេក​ក្នុង​ព្រៃ ។ អ្នក​ទាំង​ពីរ​នាក់ ចង់​ដេក​កណ្តាល​តែ​រៀង​ខ្លួន ប៉ុន្តែ​មិន​ដឹង​គិត​ធ្វើ​ដូច​ម្តេច​នឹង​បាន​ដេក​កណ្តាល ។ បុរស​ទាំង​ពីរ​នាក់​គិត​គ្នា​ថា ” បើ​ដូច្នោះ យើង​ដេក​យក​ជើង​ទល់​គ្នា ” ហើយ​បុរស​ទាំង​នោះ ក៏​ដេក​យក​ជើង​ទល់​គ្នា​ទាំង​ពីរ​នាក់​ទៅ ។

រឿង​មនុស្ស​ឆោត​ជិះ​ក្របី​ទូល​ស្រូវ​១​ល្អី

មាន​មនុស្ស​ឆោត​ម្នាក់​ជិះ​ក្របី​ទៅ​ស្រែ​យក​ស្រូវ​១​ល្អី​ទៅ​សាប ចៅ​នោះ​គិត​ថា​អញ ​ជិះ​ក្របីនេះ​វា​ធ្ងន់​ហើយ បើ​ឯង​ដាក់​ស្រូវ​​១​ល្អី​លើខ្នង​វា​ទៀត វារឹត​តែ​ធ្ងន់​គ្នា​ណាស់​ គួរ​តែ​ជួយ​ទូល​វា​កុំ​ឲ្យ​គ្នា​ធ្ងន់​ពេក​ ចៅ​នេះ​គិត​ដូច្នេះ​ហើយ​ទើប​ជិះ​ក្របី​បរ​ទៅកាន់​ស្រែ។

ចេកជាឱសថសម្រាប់ជួយបំបាត់ជំងឺច្រើនមុខ

ចេកផ្តល់គុណប្រយោជន៍ច្រើនយ៉ាងដូចជា ផ្លែខ្ចី ជួយបំបាត់រោគក្រពះ ឬ ដំបៅក្នុងក្រពះ បំបាត់អាការកូរពោះ អាហារមិនរំលាយ បំបាត់អាការទល់លាមក។ ជ័រចេកស្រស់ត្រូវគេប្រើសម្រាប់ ឃាត់ឈាម ផ្សះដំបៅ បំបាត់ដំបៅថ្មីថ្មោងសត្វល្អិតទិចខាំ ជ្រាំងអណ្តាតខ្មេង។ ត្រយូងចេក ជំនួយទឹកដោះ ជំនួយឈាម សម្បផ្លែចេកប្រើបំបាតកែងជើងប្រះ

ប្រភេទ​អាហារ​ជំនួយ​ដល់​សុខភាព​ផ្លូវចិត្ត​

ប្រភេទ​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​ខួរក្បាល​គឺ​អាស្រ័យ​ទៅលើ​គោលបំណង ដែល​ចង់​ទទួលបាន​។ ចំណុច​ខុសគ្នា​នៃ​សុខភាព​ដំណើរការ​ខួរក្បាល​មាន​ដូច​ជា​ការ​ចងចាំ​ភាព​អំណ​ត់ របស់​ខួរក្បាល​គំនិត​ច្នៃប្រឌិត​និង​ការ​ផ្តោតអារម្មណ៍​។ អាហារ​សម្រាប់​ខួរក្បាល​ដែល​ល្អ​បំផុត​ត្រូវមាន​ផ្ទុក​អង់​ទី​អុក​ស៊ីដង់ វីតាមីន​និង​សារធាតុ​ខនិជ​ដែល​ជួយ​ភ្ញោ​ច​ខួរក្បាល​មាន​សារសំខាន់​ណាស់ សម្រាប់​ដំណើរការ​ខួរក្បាល​និង​ការពារ​ខួរក្បាល​ពី​ការចុះ​ខ្សោយ​ដែល​កើតឡើង ដោយសារ​រ៉ាឌីកាល់​សេរី​ដែល​បំផ្លាញ​ខួរក្បាល​។​

ប្រើ​ថ្នាំ​ព្យាបាល​ហឺត​មិន​មាន​ប្រសិទ្ធិភាព​គួរ​ធ្វើ​យ៉ាងណា​?

អ្នក​គួរតែ​អាច​ធ្វើ​ការគ្រប់គ្រង​បញ្ហា​ហឺ​តរបស់​អ្នក​បាន​។ ការធ្វើ​លំ​ហាត់ប្រាណ​គឺជា​រឿង​សំខាន់​ដើម្បី​អោយមាន​សុខភាព​ល្អ ហើយ​វា​ជា​រឿង​ល្អ​ដែល​អ្នក​ស្រលាញ់​ការរត់​នោះ​។ ដូចនេះ​សូម​ធ្វើការ​ណាត់​ជួប​ជាមួយ​នឹង​គ្រូពេទ្យ និង​ប្រាប់​គាត់​ថា​នឹង​មាន​អ្វី​កើតឡើង​។​
 
​វា​ហាក់ដូចជា​ថា អ្នក​អាច​ត្រូវការ​បន្ថែម​ថ្នាំ​ថ្មី​។ នៅពេល​ដែល​ខ្លួន​របស់​យើង​វិវត្ត​អំឡុង​ពេល​ពេញវ័យ​, វា​ជា​រឿង​ទូទៅ​ចំពោះ​អ្នក​ដែល​មាន​ជំងឺហឺត​ត្រូវ​ការផ្លាស់ប្តូរ​ថ្នាំ​មួយចំនួន​របស់​ពួកគេ​។​

Thursday, June 13, 2013

រឿង បុរសច្រណែននឹងប្រពន្ធ

មានកាល​មួយ​នោះ ​បុរស​ម្នាក់កើត​ក្ដី​នឿយហត់​ ហើយ​ធុញ​ទ្រាន់ចំពោះការងារ​ក្រៅ​ផ្ទះ ផ្ទុយ​ពី​ភរិយា​របស់​គាត់​​ដែល​នៅ​តែ​ផ្ទះ។ ហើយ​អ្វី​ដែល​ធ្វើ​អោយ​គាត់​កាន់​តែច្រណែន​នាង​ទៅ​ទៀត​នោះ គឺ​នាង​នៅ​តែ​ផ្ទះ​ហើយ​ នៅ​មាន​គេ​ប្រារព្ធ​ទិវាសិទ្ធិ​នារី​៨មីនាសំរាប់​នាងថែម​ទៀត។
Source: ExchangeRates.org.uk