Thursday, June 6, 2013

អាហារ​ទប់​ស្កាត់​រោគ​ផ្តា​សាយ

អាហារ​ទាំង​៥​ប្រភេទ​ខាង​ក្រោម​នេះ​វា​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ ឬ​កាត់​បន្ថយ​ឥទ្ធិ​ពល​របស់​រោគ​ផ្តា​សាយ​ដែល​ក្នុង​រដូវ​ភ្លៀង​ធ្លាក់​មាន​សីតុណ្ហ​ភាព​ត្រជាក់ ឬ​ក្តៅ​ប្រែ​ប្រួល​មិន​ទៀង​ទាត់​បែប​នេះ ជា​ឱកាស​ល្អ​បំផុត​សំរាប់​រោគ​ផ្តា​សាយ​ធ្វើ​ការ​រាត​ត្បាត។

បន្ទាប់ពីត្រូវចោរប្លន់ម៉ូតូ

ពូឆែមបាននិយាយប្រាប់មិត្តរបស់គាត់…
ពូឆែមៈ ចក់អើយ! ពីល្ងាចម្សិលមិញ ចោរបានប្លន់ម៉ូតូគ្នាបាត់ហើយ!
ពូចក់ៈ ហើយឯងជិះយ៉ាងម៉េចបានជាចោរប្លន់បាន?
ពូឆែមៈ ពេលគ្នាជិះម៉ូតូមកដល់មុខផ្ទះទៅហើយ វាបានយកកាំភ្លើងភ្ជង់គ្នា អោយចុះពីលើម៉ូតូ ហើយវាជិះយកទៅបាត់ទៅ!
ពូចក់ៈ ហើយឯងធ្វើម្តេចពេលវាភ្ជង់ឯង?
ពូឆែមៈ គ្នានៅស្ងៀមហើយអោយវាយកទៅ!
ពូចក់ៈ ហេតុអីក៏ឯងមិនស្រែកអោយគេជួយ?
ពូឆែមៈ អោយគ្នាហ៊ានស្រែកម៉េចនឹងកើត ឯងមិនដឹងទេថា នៅក្នុងមាត់គ្នាមានធ្មេញមាស ដល់ទៅបួនឯណោះ​ ស្រែកអោយវាដកទាំងធ្មេញទៀតទៅអី?
ពូចក់ៈ អុញ…!

Wednesday, June 5, 2013

ថ្នាំ​ខ្លាញ់​បាន​ផ្សារភ្ជាប់​ទៅនឹង​បញ្ហា​សាច់ដុំ និង​សន្លាក់​

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​លើកឡើង​ថា អ្នក​ដែល​ប្រើ​ថ្នាំ Statin ដើម្បី​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល អាច​កើនឡើង​តិចតួច​នៃ​ហានិភ័យ​នៃ​ជំងឺ​សាច់ដុំ និង​សន្លាក់​។​
​ថ្នាំ Statins ដែល​មាន​ដូចជា Zocor និង Lipitor ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ច្រើន​ដើម្បី​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល និង​ជួយ​ការពារ​ជំងឺ​បេះដូង​។ ប៉ុន្តែ​ពួកវា​ក៏​ត្រូវបាន​គេ​គិត​ថា​ផ្តល់អោយ​មាន​បញ្ហា​ខ្សោយ​សាច់ដុំ​, រមួល​ក្រពើ និង​បញ្ហា​សរសៃ​តង់​ដុង​ផងដែរ​។​

​ការស្រាវជ្រាវ​ថ្មី​នេះ​ដែល​ត្រូវ​បាន​ធ្វើ​ទៅលើ​មនុស្ស​ជិត​១៤.០០០​នាក់ បាន​បញ្ជាក់​ពី​ការផ្សារភ្ជាប់​គ្នា​រវាង​ការប្រើប្រាស់​ថ្នាំ និង​គ្រោះថ្នាក់ ឬ​ជំងឺ​សាច់ដុំ និង​គ្រោងឆ្អឹង​។

អាហារ​គួរ​ចៀសវាង​ប្រសិនបើ​អ្នក​មិន​ចង់​មាន​ក្លិន​ខ្លួន​

ក្លិន ខ្លួន​របស់​អ្នក​អាច​បង្ករ​ឡើង​ដោយ​កត្តា​ជាច្រើន​ដូចជា​របប​អាហារ​ភេទ អាជីព​អារម្មណ៍ សុខភាព​ការប្រើប្រាស់​ថ្នាំ​និង​ហ្សែ​ន​។ ប្រសិនបើ​អ្នក​មាន​បញ្ហា​ជាមួយ​ក្លិន​ខ្លួន​ហើយ​ថ្នាំ​បំបាត់​ក្លិន​មិនមាន ប្រសិទ្ធភាព​ជួយ​អ្នក វា​ប្រហែល​ជា​ដល់ពេល​ដែល​អ្នក​ត្រូវ​គិត​ពី​របប​អាហារ​ដែល​អ្នក​ទទួល​ទាន ដែល​វា​អាច​ជា​មូលហេតុ​បង្ករ​ក្លិន​ខ្លួន​។​
១. កំណត់​កម្រិត​ទទួលទាន​សាច់​ពណ៌​ក្រហម​៖ សាច់​ពណ៌​ក្រហម​អាច​ជា​មូលហេតុ​នៃ​ក្លិន​ខ្លួន ព្រោះ​ពេល​ខ្លះ​វា​បង្ករ​ឲ្យ​បំពង់​រំលាយ​អាហារ​មិន​មាន​សកម្មភាព​ដែល ធ្វើឲ្យ​អាហារ​ស្អុយរលួយ ដែល​បង្ករ​ឲ្យទៅ​ជា​ការបញ្ចេញជាតិ​ពុល​ទៅក្នុង​លំហូរ​ឈាម​។​

Tuesday, June 4, 2013

ស្រាក្រហម​អាចជួយ​លៃ​តម្រូវ​ជាតិ​ស្ករ​នៅក្នុង​ឈាម​អោយបាន​ថេរ​ល្អ​

តាម​ការសិក្សា​ស្រាវជ្រាវ​មួយ ដែល​បាន​បោះពុម្ពផ្សាយ នៅក្នុង​ទស្សនា​វ​ដ្តី​សុខភាព ស្តី​ពី​ជីវគីមី បាន​រកឃើញថា សារធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត ដែល​មាន​នៅក្នុង​ស្រាក្រហម គឺ​អាច​ជួយ​លៃ​តម្រូវ​ជាតិ​ស្ករ នៅក្នុង​ឈាម អោយ​ស្ថិតក្នុង​កម្រិត​ល្អ​មួយ ។​

​ស្រា​ក្រហម មាន​សម្តត្ថភាព ក្នុង​ការបន្ថយ នូវ​ដំណើរការ​នៃ​ការ​បឺត​ស្រូប​របស់​ជាតិ​គ្លុយកូស ចូលទៅ​ក្នុង​ពោះវៀនតូច នេះ​ដោយសារ​តែ វា​មាន​លទ្ធភាព ក្នុង​ការទប់ស្កាត់​ប្រឆាំងនឹង សកម្មភាព​របស់​អង់​ស៊ីម អាល់​ហ្វា គ្លុយ​កូស៊ីដាស ( enzyme alpha- glucosidase )

រួមភេទ​រាល់​ថ្ងៃ​អាច​ជួយ​អោយ​បុរស​មាន​លទ្ធភាព​មាន​កូន​បាន​

ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា មនុស្ស​ប្រុស​ដែល​មានប្រ​វតិ្ត​លើ​បញ្ហា​នៃ​ការ​មានកូន​ប្រហែល​ជា​បណ្តាល មក​ពី​ការខូចខាត​លើ DNA របស់​មេ​ជីវិត​ឈ្មោល ដោយសារតែ​ការបាញ់​ទឹកកាម​ក្នុងពេល ៧​ថ្ងៃ​មាន​ចំនួន​តិចពេក ។

​លោកគ្រូ​ពេទ្យ David Greening នៅ​ប្រទេស​អូស្ត្រាលី​សរសេ​រលើ​អត្ថបទ​របស់​គាត់​ចំនងជើង​ថា “​ចូរ​បន្ត​អោយ​ចរន្តទឹក​នៅតែ​ហូរ​ទៀត​ទៅ​” ។ គាត់​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា  “ ទំនាក់ទំនង​ធម្មតា​របស់​គូ​ស្វាមីភរិយា​គួរតែ​ធ្វើការ​រួម​ភេទ​អោយបាន រាល់​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​មុន ពេល​ដែល​ដល់​ថ្ងៃ​ផ្ទុះ​បែក​នៃ​ពង​មេ​ជីវិត​ញី​របស់​ខាង​ស្រី​” ។

​លេប​ទឹកកាម​បុរស​ជួយ​អោយ​អ្នក​មាន​សុខភាព​ល្អ​ឬ​?

វា​អាច​ស្តាប់​ទៅ​ដូច​ជា សំណួរ​ដ៏​ឆោតល្ងង់​មួយ ការ​ដែល​អ្នក​ត្រូវ​ធ្វើ​ដូច្នេះ​។  តែ​តាម​ការសិក្សា​ស្រាវជ្រាវ​មួយ បាន​ជឿថា ប្រសិនបើ​អ្នក​បាន​ធ្វើការ​លេប​វា ៣​ដង​ក្នុង​មួយ​សប្តាហ៍ ឬ ច្រើន​ជាង​នេះ នោះ​គឺថា អ្នក​កំពុង ប្រើ​នូវ​វិធី​ព្យាបាល​ដោយ​ការប្រើ​ទឹកកាម​របស់​មនុស្ស​ប្រុស ហើយ​អ្នក​ហាក់​នឹង ទទួលបាន​នូវ អត្ថប្រយោជន៍​ពី​វា​ជា​ច្រើន​ចំពោះ​សុខភាព ។​

​គេ​បាន​រកឃើញថា នៅក្នុង​ទឹកកាម​របស់​បុរស គឺ​មាន​នូវ​សមាសធាតុ​ជាច្រើន​ដែល​ជួយ សង្គ្រោះ​ជីវិត និង បង្កើន​នូវ​អាយុ​វែង ព្រមទាំង​អាច​ពន្យា​ពេល​នូវ​ភាព​ចាស់ជរា​របស់​មនុស្ស​បាន​ផងដែរ​។
Source: ExchangeRates.org.uk